សកម្មភាពរំលឹកខួបលើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាមទី២១មិថុនា។

សកម្មភាពរំលឹកខួបលើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាមទី២១មិថុនា។ - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំការជួបមុខក្នុងឱកាសទិវាសារព័ត៌មានបដិវត្ត វៀតណាម។ (vov.vn)


        VOV-នាយប់ថ្ងៃទី១៨មិថុនានៅទីក្រុង Thu Dau Mot ខេត្ត Binh Duong សមាគម​​​
អ្នកកាសែត Binh Duong ទីក្រុងហូជីមិញនិង Dong Nai បានសហការ​រៀបចំ​កម្មវិធី
ជួបប្រាស្រ័យ-តូរតន្ត្រីស្វាគមខួបលើកទី៨៨ទិវាសារព័ត៌មានបដិវត្ត​វៀត​ណាម។ កម្មវិធីសំដៅលើកដម្កើងរំលឹកការរួមវិភាគទានរបស់កំលាំងសារ​ព័ត៌មាន​ក្នុង​បុព្វហេតុអភិវឌ្ឍន៍ស្ថិរភាពនិងរឹងមាំខឿនសេដ្ឋកិច្ចការពារជាតិរបស់ប្រទេសជាតិ។
ក្នុង​ឱកាសនេះដែរ សមាគមអ្នកកាសែតទីក្រុង Hue ខេត្ត Thua Thien Hue និងខេត្ត
Bac Giang ទីក្រុង Hai Phong ជាដើមបាន​រៀបចំ​ការ​ជួបមុខរំលឹក​ខួប​អនុស្សាវរីយ៍
លើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាមផងដែរ។

        នាថ្ងៃដ៏ដែល​ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំការ​ជួប​
មុខ​ក្នុង​ឱកាសទិវាសារព័ត៌មានបដិវត្តវៀតណាម។ នៅក្នុងការជួបមុខ អ្នកកាសែត
​Diep Anh ប្រធាន​ស្ថាប័នដំណាងនៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីបាន​តាង​
នាមឲ្យអ្នក​កាសែតដែលកំពុងធ្វើការនៅរុស្ស៊ីថ្លែងអំណរគុណចំពោះការ​យក​ចិត្ត
ទុកដាក់របស់​ថ្នាក់ដឹកនាំស្ថានទូតចំពោះសកម្មភាពរបស់ស្ថាប័ន​ដំណាង​និងចង់ឲ្យ
បន្តទទួលបាន​ព័ត៌មានបញ្ជាណែនាំជាប្រចាំពីស្ថានទូតដើម្បី​សំរេចល្អបំផុតភារកិច្ច
ក្នុងការងារសារ​ព័ត៌មានឃោសនា៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ