សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ ទិវាបុណ្យជាតិវៀតណមនៅក្នុងនិងក្រៅប្រទេស

នាព្រឹកថ្ងៃទី ២ កញ្ញា នៅទីក្រុងហូជីមិញ គណៈកម្មការបក្សនៃទីក្រុងគណៈកម្មាធិការ
ប្រជាជនទីក្រុងហូជីមិញ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងសូជីមិញ បានរៀបចំពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបដិវត្តខែសីហាជោគជ័យ
និងទិវាបុណ្យជាតិទី ២ កញ្ញា ដ៏មហាឡារឹក។ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan
Dung អតីតនាយករដ្ឋមន្ត្រី Phan Van Khai និងលេខាគណៈកម្មការបក្សនៃទីក្រុងហូជីមិញ
លោក Le Thanh Hai បានចូលរួមពីធី នេះ។ ថ្លែងមតិនៅពិធីមីទ្ទីញ ប្រធាននៃគណៈកម្មា
ធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan បានសង្កត់ធ្ងន់ថា៖
“ស្មារដីបដិវត្តខែសីហាដ៏មហិមានិងបុណ្យជាតិទី ២ កញ្ញានឹងជានិច្ចរស់ក្នុងដួងចិត្ត
របស់ជនវៀតណាមម្នាក់ៗនិងកូនចៅជំនាន់ក្រោយ។ ដើម្បីរំលឹកខួបអនុស្សារវរីយ៍
លើកទី ៦៧ ទិវាបដិវត្តខែសីហានិងទិវាបុណ្យជាតិទី ២ កញ្ញា កម្មាភិបាលក៏ដូជាប្រជា
ពលរដ្ឋម្នាក់ៗរបស់ទីក្រុងហូជីមិញនឹងខំប្រែងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន
ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រពៃណីស្នេហាជាតិម្ចាស់ការឆ្លាងកាត់រាល់ការលំបាក
សាកល្បង ដណ្ដើមជោគជ័យជាច្រើនថែមទៀតលើគ្រប់វិស័យ ដើម្បីកសាងអភិវឌ្ឍន៍
និងការពារទីក្រុងហូជីមិញក្លាយទៅជាទីក្រុងទំនើបអារ្យធម៍រួមចំណែកដ៏ធំធេងក្នុង
បុព្វហេតុ កសាងនិងការពារប្រទេសជាតិ អនុវត្តគោលដៅ “ប្រទេសជាតិខ្លាំងមាំមួន
ប្រជាជន សម្បូរុងរឿង ប្រធាធិបតេយ្យ សមភាព អារ្យធម៍” ឈានឡើងលិទ្ធិសង្គម
និយម ប្រកបដោយជោគជ័យ។”

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ ទិវាបុណ្យជាតិវៀតណមនៅក្នុងនិងក្រៅប្រទេស - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ឋបានដាក់កម្រងផ្កានៅប្រាងតម្កល់សព្វលោកប្រធានហូជីមិញនៅរដ្ឋធានីហាណូយ។​ (Image: Internet)

នៅពិធីមីទ្ទីញ នាយរដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយបណ្ដាថ្នាក់ដឹកនាំទីក្រុងហូជី មិញបានប្រគល់រង្វាន់ហូជីមិញនិងរង្វាន់រដ្ឋជូនឲ្យបណ្ដាបុគ្គលនិងសមូហភាពដែល មានស្នាដៃឆ្នើមក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។នាថ្ងៃដ៏ដែលបណ្ដា
សកម្មាភពរំលឹកខួបអនុស្សារវរិយ៍លើកទី ៦៧ ទិវាបដិវត្តខែសីហានិងទិវាបុណ្យជាតិ
ទី ២ កញ្ញា បានប្រព្រឹត្តទៅក្នុងទូទាំងប្រទស។ ភូមិ Chau Thoi ស្រុក Vinh Loi ខេត្ត Bac
Lieu ភាគខាងត្បូងវៀតណាម បានរៀបចំពិធីអូជធូបក្នុងឱកាស រំលឹកខួបអនុស្សារវរីយ៍
លើកទី ៤៣ ទិវាទទួលមរណៈភាពរបស់លោកប្រធាន ហូជីមិញ។

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ ទិវាបុណ្យជាតិវៀតណមនៅក្នុងនិងក្រៅប្រទេស - ảnh 2
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបុណ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម (Image: Internet)


ចំពោះជនរួមជាតិជាជនជាតិភាគតិច នៅតំបន់ពាយ័ព្យ ថ្ងៃទី២ កញ្ញា ជាទិវាដ៏មហិមា មានអត្ថន័យធំធេញ ក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ដោយមានបក្ស មានលោក
ប្រធានហូជីមិញ ប្រជាជនទើបមានសេរីភាព ជីវភាពរស់នៅល្អប្រសើរ បានទៅរៀន។
បងស្រី Vu Thi Pang នៅភូមិ Ta Phenh ឃុំ tan Lap ស្រុក Moc Chau ខេត្ត Son La បាន
អោយដឹងថា៖ “ទិវាបុណ្យតេតឯករាជ ជនរួមជាតិសប្បាយរីករាយយ៉ាងកៃលែង។ មនុស្សគ្រប់រូបសុទ្ធតែទៅដើលេង។ឆ្នាំណាក៏ដូច្នេះដែរ ទោះបីឆ្ងាយដល់ណាក៏ដោយ យើងខ្ញុំក៏បបួលគ្នាមក ឃុំ ស្រុក ដើម្បីចែករំលែកក្តីសប្បាយរីករាយជាមួយគ្នា។”

នៅវេលាម៉ោង២០ ថ្ងៃទី ២ កញ្ញា វិទ្យុសម្លេងវៀតណាមនិងស្ថានីយទួរទស្សន៍
វៀតណាមរៀបចំកម្មវិធីសម្ដែងសិល្បះ ៖ Truong Sa - កោះសមុទ្រវៀតណាមជា
ទីស្រឡាញ់។ កម្មវិធីនេះនឹងត្រូវបានផ្សាយបន្តផ្ទាល់ លើកាណាល់ VOV1 និង
VOVTV ។ ក្នុងកម្មវិធីនេះ ទស្សនិកជននឹងបានតាមដានបទយកការណ៍អំពី
ព្រឹត្តិការណ៍ពិសេសមួយ រូបភាព ១ ដែលផ្តល់មកមុខមាត់ថ្មីថ្មោងសំរាប់កោះ
Truong Sa។

ស្ថានទូតវៀតណាម ប្រចាំនៅប្រទេសជាច្រើនលើពិភពលោក ក៏បានរៀបចំបណ្ដា
ពិធីបុណ្យ ក្នុងឱកាស លើកទី ៦៧ តិវា បុណ្យជាតិ ថ្ងៃទី២ កញ្ញា។ ថ្លែងមតិនៅពិធី
រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៧ ទិវាបុណ្យជាតិ ដោយស្ថានទូតវៀតណាម ប្រចាំ
នៅកាណាដារៀបចំឡើង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា Le Sy Vuong
 Ha បានសង្កត់ធ្ងន់ថា៖ ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ ជារបតប្រវត្តិសាស្ត្រ ក្នុងការតស៊ូ
ដណ្ដើមឯករាជ សេរីភាព របស់ប្រជាជនវៀតណាម។ ឯកអគ្គរដ្ឋទូត Le Sy Vuong Ha បានវាយតំលៃថា៖ទោះបីរស់នៅឆ្ងាយពីមាតុប្រទេស ប៉ុន្តែ ប្រជាជនវៀតណាមនៅ
កាណាដា ជានិច្ចកាលឆ្ពោះទៅស្រុកកំណើតប្រទេសជាតិរួមកម្លាំងកាយចិត្តទៅលើ
បណ្ដាវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច អប់រំ វប្បធម៏ សង្គម និងបន្តសកម្ម
ជួយជ្រៀមជ្រែង ចូលរួមបណ្ដាសកម្មភាពជួយឧបត្ថម្ភជនរួមជាតិ នៅក្នុងប្រទេស នាពេលជួបការលំបាក ដោយគ្រោះធម្មជាតិ និងជំងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ