សកម្មភាពវប្បធម៌ និងកីឡាជាច្រើនមហោស្រពសមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៥

(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ទើបបានអនុម័តលើកម្មវិធីមហោស្រព សមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៥។ មហោស្រពឆ្នាំនេះ នឹងមានសកម្មភាព និងព្រឹត្តិការណ៍ពិសេសជាច្រើន រួមទាំងមហោស្រពវប្បធម៌កោះសមុទ្រជាច្រើនផងដែរ។

មហោស្រពសមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៥ គឺជាមហោស្រពសមុទ្រលើកទី ១១ ដែលខេត្ត Khanh Hoa រៀបចំឡើង ដើម្បីលើកតម្ក់ងតម្លៃវប្បធម៌កោះសមុទ្រ។ លោក Dinh Van Thieu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា៖ មហោស្រពសមុទ្ររួមចំណែកផ្សព្វផ្សាយសក្ដានុពលនិងប្រៀបខ្លាំងរបស់ខេត្ត Khanh Hoa លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រខៀវប្រកបដោយនិរន្តរភាព។

“ការរៀបចំមហោស្រពសមុទ្រលើកទី ១១ គឺព្រឹត្តិការណ៍នានាត្រូវផ្តោតលើសមុទ្រ Nha Trang សមុទ្រ Khanh Hoa ហើយនឹងមានព្រឹត្តិការណ៍ផ្សេងទៀតនៅក្រៅនោះ។ ប៉ុន្តែព្រឹត្តិការណ៍នៅតែបង្កប់ដោយលក្ខណៈពិសេសរបស់សមុទ្រ មហោស្រពនេសាទត្រី ពិធីបុណ្យត្រចៀកកាំនឹងកាន់តែធំជាងមុន ដែលសក្តិសមទៅនឹងទឺកផលិតផលត្រចៀកកាំធម្មជាតិនៃខេត្ត Khanh Hoa”។

មហោស្រពនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែមេសាដល់ថ្ងៃទី ២៧ ខែមិថុនាដោយមានសកម្មភាពជាច្រើនដូចជា៖ កម្មវិធី Canaval "មហោស្រពទីក្រុងសមុទ្រ " ការសំដែងសកម្មភាពកីឡានៅលើសមុទ្រ កម្មវិធីសិល្បៈអន្តរជាតិ "អញ្ជើញមកសមុទ្រនៅទីនេះ" ជំរុំចម្លាក់ថ្មវិចិត្រសិល្បៈជាតិ មហោស្រពបាឡុងខ្យល់ក្តៅ Khanh Hoa ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ