សកម្មភាពវប្បធម៌វិសេសវិសាលនៅវិថីបុរាណ ទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើក ៥០ឆ្នាំ នៃការឯកភាពប្រទេសជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ១៨ មេសា នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណ ក្នុងទីក្នុងហាណូយ គណៈកម្មការគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណទីក្រុងហាណូយបានរៀបចំពិធីបើកសេរ៊ីសកម្មភាពវប្បធម៌ ដើម្បីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
សិប្បករបទបង្ហាញបច្ចេកទេសដាំគុជខ្យង។ រូបថត៖ Ngoc Anh/VOV5 |
សេរ៊ីសកម្មភាពរួមមាន៖ ការតាំងពិពណ៌របរតម្បាញឬស្សី ក្រោមប្រធានបទ “Made of Tre - ធ្វើពីឬស្សី” (១១-២៨ មេសា) និងការតាំងពិព័រណ៌សិល្បៈអំពីវិថីសិប្បកម្ម Hang Bac (២៩ មេសា-១ មិថុនា) នៅសាលាភូមិ Kim Ngan (វិថី Hang Bac)។ ភ្ញៀវទេសចរណ៍មានឱកាសស្វែងយល់អំពីផលិតផលនៅឯការតាំងពិព័រណ៍ឧទ្ទេសនាមផលិតផលដាំគុជខ្យងនៃឃុំ Chuyen My និងរៀបចំ Workshop ពិសោជការដាំគុជខ្យង (១៨ មេសា - ២២ ឧសភា) នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណ (៥០ Dao Duy Tu)។ លើសពីនេះ ក៏មានការតាំងពិព័រណ៌គំនូរចលនា (២៥ មេសា- ៣១ ឧសភា) នៅមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ (២២ Hang Buom ) និងការតាំងពិព័រណ៌ឧទ្ទេសនាម ផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍រវាងទីក្រុងហាណូយ និងខេត្ត Phu Yen (១៣ មេសា -៣១ ឧសភា) នៅមជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវិថីបុរាណ (២៨ Hang Buom)។
ផលិតផលដាំគុជខ្យង។ រូបថត៖ Ngoc Anh/VOV5 |
អ្នកទស្សនាក៏អាចរីករាយជាមួយការតាំងពិព័រណ៌សិល្បៈជាច្រើនដូចជា៖ ការតាំងពិព័រណ៍រូបថតដោយប្រធានបទ “អនុស្សាវរីយ៍និងរឿងព្រេងនិទាន” នៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណ ទីក្រុងហាណូយ; ពិព័រណ៍ “ស្វែងយល់ពីប្រវត្តិសាស្ត្របឹងHoan Kiem” នៅមជ្ឈមណ្ឌលព័ត៌មានវប្បធម៌បឹង Hoan Kiem; តាំងពិព័រណ៌ "ស្វែងយល់ពីបេតិកភណ្ឌ" នៅផ្ទះលេខ ៤៦ Hang Bai៕