សកម្មភាពស្តារឡើងវិញនៅទីតាំងបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ៦ ខែមីនា អ្នកជំនាញកូរ៉េខាងត្បូងមួយចំនួនបានវាយតម្លៃថារាល់សកម្មភាពស្តារឡើងវិញដែលរកឃើញនៅទីតាំងបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ប្រទេសកូរ៉េ ខាងជើង
សកម្មភាពស្តារឡើងវិញនៅទីតាំងបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង - ảnh 1 ទីតាំងបាញ់បង្ហោះមីស៊ីល Dongchang-ri

ហាក់ដូចជាមិនមានបំណងដាក់សម្ពាធលើអាមេរិកនោះទេ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងលើកទី ២ បានប្រព្រឹត្តទៅកាលពីសប្តាហ៍មុននៅទីក្រុងហាណូយ។ នោះអាចជាសញ្ញាបង្ហាញឲ្យឃើញថាកូរ៉េខាងជើងកំពុងត្រៀមខ្លួនជាស្រេចរៀបចំការរុះរើកន្លែងនោះផងដែរ។

អ្នកជំនាញកូរ៉េខាងត្បូងបាននាំចេញការវាយតម្លៃពោលខាងលើនេះ បន្ទាប់ពីទីភ្នាក់ងារចារកម្មជាតិរបស់កូរ៉េខាងត្បូង (NIS) កាលពីថ្ងៃទី ៥ ខែមីនា បានឲ្យដឹងថា បានរកឃើញមានសញ្ញាអំពីការដែលប្រទេសកូរ៉េខាងជើងកំពុងស្តារឡើងវិញនូវមូលដ្ឋានមួយផ្នែកនៃការបាញ់បង្ហោះផ្កាយរណប Sohae នៅជិតព្រំដែនជាមួយចិន ឬហៅថាទីតាំងបាញ់បង្ហោះមីស៊ីល Dongchang-ri ដែលប្រទេសនេះបានរុះរើចោល បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងលើកទីដំបូង នាខែមិថុនាឆ្នាំ២០១៨ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ