សកម្មភាពសំរាប់កុមារ ប្រព្រិត្តទៅក្នុងទូទាំងប្រទេស

សកម្មភាពសំរាប់កុមារ ប្រព្រិត្តទៅក្នុងទូទាំងប្រទេស  - ảnh 1
Images:Internet
VOV- ក្នុងឱកាសទិវាអន្តរជាតិកុមារទី​១មិថុនាសកម្មភាពសំរាប់កុមារ បានប្រព្រិត្តទៅក្នុងទូទាំងប្រទេស។នៅខែត្រ Hoa Binh​មន្ទីការងារយុទ្ធជន
ពិការនឹងសង្គមកិច្ច​​ រួមផ្សំជាមួយសំព័ន្ធយុវជនខែត្រ​ បានរៀបចំកម្មវិធី​ ​ជួប
ប្រាស្រ័យ“តភ្ជាប់សេចក្តីស្រឡាញ់” សំរាប់មុខសញ្ញាជាអ្នកចាស់ជរា​ជន
ពិការ​ចំនួនជិត​​១០០ នាក់​ ក្នុងនោះមានកុមារចំនួន​​៣៤​នាក់​នៅ មជ្ឈមណ្ឌល
ឧបត្ថម្ភសង្គមខែត្រ។​ខែត្រ  Bac Lieu​ រៀបចំវេទីការគាំពារ កុមារដោយ
ប្រធានបទ “​ដើម្បីសង្គម១គ្មានអំពើហឹង្សាគ្មានការរំលោភ បំពានលើកុមារ”។
ខែត្រ  An Giang​ បានរៀបចំទៅសាកសួរសុខទុក្ខនឹង ប្រគល់អំណោយចំនួន​
ជិត​១០០០​ ចំណែក​ជូនសិស្សានុសិស្ស​នឹង​កុមារក្រីក្រ​។ក្នុងឱកាសនេះដែរ​​សំព័ន្ធអង្គការមិត្តភាពខែត្រ   Quang Nam ​រួមផ្សំជាមួយ បណ្តាស្ថាប័ន្ធ នឹងផ្នែក​មានសមត្ថភាពរៀបចំប្រគល់អំប៉ុងទឹកដោះគោចំនួន ​ជាង​ ៤០០០​អំប៉ុង​ឲ្យ​កុមារមានស្ថានភាពរស់នៅលំបាកលើភូមិសាស្រ្ត។

នាព្រឹកថ្ងៃទី១មិថុនានៅក្រុងហាណូយ ប្រធានគណៈកម្មាធិការ​មជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម Huynh Dam បានមកទស្សនានិងជូនអំណោយ​
នៅបុរីកុមារ SOS ក្នុងឱកាសទិវាអន្តរជាតិកុមារ។ ប្រធានគណៈកម្មាធិការ​ម
ជ្ឈឹម​រណសិរ្សមាតុភូមិ Huynh Dam បានកោតសរសើរស្មារតីឈានឡើងលើ
ការលំបាក រៀនពូកែរបស់ប្អូនៗកុមារនៅបុរីកុមារ SOS និងចង់ឲ្យក្នុងរយៈ
ពេលខាងមុខរួមជា​មួយ​ការយកចិត្តតុកដាក់ថែទាំរបស់បក្សនិងរដ្ឋ បុរីកុមារ
SOS បន្តកែលំអរថែម​ទៀត​លក្ខណសំភារៈនិងស្មារតីសំរាប់ប្អូនៗកុមារ។

        នៅទីក្រុង Da Nang នាព្រឹកថ្ងៃទី១មិថុនា បានប្រព្រឹត្តទៅ “ទិវាមហោស្រព​ចូលរដូវវិស្សមកាលលើកស្លាបបំណងប្រាថ្នាសំរាប់ប្អូនៗកុមារជំទង់”។ នៅទី
​នេះ​សិស្សានុស្សិសជាង៥០០នាក់នៅបណ្ដាបថមសិក្សានិងអនុវិទ្យាល័យ
លើដំបន់​ទីក្រុង Da Nang បានជួបប្រាស្រ័យវប្បធម៍សិល្បះប្រឡងគូរគំនូរ
និទានរឿង​ស្ដីពី “លោក​អ៊ុំហូជាមួយប្អូៗ”។ ប្អូន Le Thi Ngoc Van ស្សិសថ្នាក់
ទី៥ សាលា​បថមសិក្សា Tran Quoc Toan ទីក្រុង Da Nang បានឲ្យដឹងថា៖

“ចូលរួមទិវាមហោស្របចូលរដូវវិស្សមកាល ប្អូនឃើញថាសប្បាយរីករាយ​​និងមកទីនេះប្អូនបានជួបប្រាស្រ័យជាមួយបណ្ដាមិត្តនៃសាលាផ្សេងៗនិង
បណ្ដា​សកម្មភាពមានប្រយោជន៍។ ប្អូនចង់ឲ្យកាន់តែមានទីលានលេងជា
ច្រើនថែមទៀត​ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីប្អូនៗ បានពង្រិកការផ្ដើមគំនិត។”

មុននោះនរសៀលថ្ងៃទី៣១ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបមុខជាមួយប្អូនៗកុមារជំទង់គំរូចំនួន៥០នាក់មានស្ថានភាពលំបាក
ក្នុង​ឱកាសមកទស្សនារដ្ឋធានីនិងទៅគោរពវិញ្ញាណក្ខ៍ន្ធលោកប្រធាន
ហូជីមិញនៅប្រាំងតម្កល់សព្វ៕



សកម្មភាពសំរាប់កុមារ ប្រព្រិត្តទៅក្នុងទូទាំងប្រទេស  - ảnh 2
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម Huynh Dam បានមកទស្សនានិងជូនអំណោយនៅបុរីកុមារ SOS ក្នុងឱកាសទិវាអន្តរជាតិកុមារ។
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ