សកម្មភាពអបអរសាទរខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ ២៧ កុម្ភៈ ២០២៥) នាថ្ងៃទី ២៥ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ C Da Nang។
ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long ជូនផ្កាអបអរសាទរមន្ទីរពេទ្យ C Da Nang ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម (រូបថត៖ VGP/Duc Tuan) |
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានសម្តែងគោលបំណង៖ “មន្ទីរពេទ្យ C Da Nang ត្រូវបន្តសាមគ្គីភាព ឯកភាព ខិតខំសម្រេចបាននូវលទ្ធផលនិងសមិទ្ធិផលកាន់តែធំធេងជាងទៀត រួមចំណែកយ៉ាងសក្តិសមក្នុងបុព្វហេតុថែទាំ ការពារ និងលើកកំពស់សុខភាពប្រជាជន។ មន្ទីរពេទ្យសក្តិសមជាទីកន្លែងដែលកម្មាភិបាលនិងប្រជាជននៅតំបន់ភាគកណ្តាល តំបន់ Tay Nguyen និយាយរួម និងទីក្រុង Da Nang និយាយដោយឡែក អាចជឿទុកចិត្តបាន ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការថែទាំសុខភាពកម្មាភិបាលជាន់ខ្ពស់ដែលគ្រប់គ្រងដោយមជ្ឈិម នៅក្នុងតំបន់”។
នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនខេត្ត Yen Bai បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម និងប្រគល់កត្តិនាមខ្ពង់ខ្ពស់របស់រដ្ឋដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងបុព្វហេតុការពារ ថែទាំ និងលើកកំពស់សុខភាពប្រជាជន៕