សឹង្ហបុរីនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី

សឹង្ហបុរីនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី - ảnh 1
ប្រធានាធិបតីសឹង្ហបុរីលោក Tony Tan Keng Yam (រូបថត៖AFP)

(VOVworld) - ប្រធានាធិបតីសឹង្ហបុរីលោក Tony Tan Keng Yam បានអញ្ជើញទៅ
បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១
មករា តាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី សំដៅជំរុញទំនាក់
ទំនងសហប្រតិបតិ្តការទ្វេភាគី។
នារសៀលថ្ងៃទី៩ មករា នៅជំនួបចរចាររវាងប្រធានាធិបតីលោក Tony Tan
Keng Yam និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំទាំងពីររូប
បានឯកភាពលើការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគនិង
ទេសចរណ៍។បន្ទាប់ពីជំនួបនេះ ប្រធានាធិបតីលោក Tony Tan Keng Yam បាន
អញ្ជើញចូលរួមពិធីជប់លៀងក្រោមសហអធិបតីភាពរបស់ព្រះ មហាក្សត្រ
នរោត្តម សីហមុនីនិងសម្ដេចតេជោ ហ៊ុន សែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ