សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ មេសា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ បានអញ្ជើញធ្វើ ជាអធិបតីនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានអំពីការបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។ 
សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ - ảnh 1កិច្ចប្រជុំកំពូលពិសេសអាស៊ានអំពីកូវីដ-១៩ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ (រូបថត៖ dangcongsan.vn) 

ថ្នាក់ដឹកនាំ នៃប្រទេសអាស៊ានទាំង១០បានចេញសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំស្ដីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ សេចក្ដីថ្លែងការណ៍នេះបានអះអាងសារ ជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តនិងការសន្យាដោយឈរ លើស្មារតីនៃអាស៊ានមួយដែល “ផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ” ពង្រឹងសាមគ្គីភាព រួមគ្នាធ្វើ សកម្មភាពយ៉ាងប្ដូរផ្ដាច់សំដៅទប់ស្កាត់ការរីករាលដាល ក៏ដូចជាផលប៉ះ ពាល់ជាអវិជ្ជមានបង្កឡើងដោយជំងឺឆ្លងទៅលើជីវភាពរស់នៅរបស់ប្រជា ជន សេដ្ឋកិច្ចនិងសង្គមតំបន់។

        ក្នុងន័យនេះ ថ្នាក់ដឹកនាំអាស៊ានបានអំពាវនាវឲ្យជំរុញខ្លាំងការកសាង សហគមន៍អាស៊ានមួយដែលយកចិត្តទុកដាក់និងចែករំលែកគ្នាទៅវិញទៅ មក ក្នុងនោះប្រទេសសមាជិកអាស៊ានទាំងអស់បន្តជួយឧបត្ថម្ភគ្នាក្នុង ដំណាក់កាលដ៏លំបាកនេះ។ សេចក្ដីថ្លែងការណ៍នេះក៏បានបង្ហាញការប្ដេជ្ញា ចិត្តរបស់ប្រទេសអាស៊ាននានាក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការសាធារណៈសំដៅបង្ការទប់ស្កាត់ជំងឺឆ្លង ការពារប្រជាជន លើកទឹកចិត្តការបង្កើត ឃ្លាំងបម្រុងទុកសម្ភារៈបរិក្ខារពេទ្យនៃតំបន់ ក៏ដូចជាឆ្លៀតប្រើប្រាស់ឃ្លាំង បម្រុងទុកនានារបស់អាស៊ាន សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រទេស សមាជិកទាំងអស់ក្នុងបញ្ហាសុខភាពសាធារណៈបន្ទាន់។ ទន្ទឹមនេះ លើក កំពស់សមត្ថភាពបង្ការទប់ស្កាត់ជំងឺនៅតាមប្រទេសនីមួយៗនិងតំបន់ទាំង មូល រួមទាំងការបង្កើតបណ្ដាញអ្នកជំនាញសុខាភិបាលអំពីបញ្ហាសុខភាព សាធារណៈបន្ទាន់នាពេលខាងមុខ។

        ថ្នាក់ដឹកនាំអាស៊ានក៏បានអះអាងនូវអាទិភាពអំពីសន្តិសុខរបស់ប្រជាជន ហើយផ្ដល់ជំនួយចាំបាច់សម្រាប់ពលរដ្ឋអាស៊ានដែលរងផលប៉ះពាល់ ដោយជំងឺឆ្លងនៅតាមប្រទេសសមាជិកនានាឬប្រទេសទី៣ ព្រមទាំងឯក ភាពរក្សាការបើកចំហទីផ្សារអាស៊ានសម្រាប់ពាណិជ្ជកម្មនិងវិនិយោគ បង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសសមាជិកអាស៊ានជាមួយប្រទេស ដៃគូនានា។ សេចក្ដីថ្លែងការណ៍ក៏បានលើកទឹកចិត្តការកសាងផែនការ ស្ដារឡើងវិញក្រោយពីជំងឺឆ្លង សំដៅចែករំលែកបទពិសោធន៍ ស្ដារសកម្ម ភាពទេសចរណ៍ អាជីវកម្មនិងសកម្មភាពសង្គមប្រចាំថ្ងៃឡើងវិញរបស់ អាស៊ានដើម្បីរាំងខ្ទប់វិបត្តិសេដ្ឋកិច្ច។

        ថ្នាក់ដឹកនាំអាស៊ានក៏បានសន្យា នឹងសហប្រតិបតិ្តការយ៉ាងស្អិតរមួត ជាមួយ WHO ដៃគូនានារបស់អាស៊ាននិងសហគមន៍អន្តរជាតិ សំដៅទប់ ស្កាត់ការរីករាលដាលនៃជំងឺ ការពារសុវត្ថិភាពនិងការងារធ្វើរបស់ប្រជាជន ព្រមទាំងរក្សាយ៉ាងរឹងមាំដំណើរការកសាងសហគមន៍អាស៊ានដើម្បីការ អភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនបរិយាប័ន្ននិងមិនបំភ្លេចនរណា ម្នាក់នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ