សេចក្តីថ្លែងការណ៍រួមវៀតណាម-បង់ក្លាដែស

(VOVWORLD) - នាថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨ វៀតណាមនិងបង់ក្លាដែសបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេស បង់ក្លាដេសរបស់ ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang ។

សេចក្តីថ្លែងការណ៍រួមបានបញ្ចាក់យ៉ាងច្បាស់ស្តីពីដំណើទស្សនកិច្ចចាប់ពីថ្ងៃទី ៤ ដល់ ទី៦ ខែមិនា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានជំនួបសវនការជាមួយ ប្រធានាធិបតី បង់ក្លាដែស លោក Mohammad Abdul Hamid រួមទាំង ជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh hasina  ប្រធានរដ្ឋសភាបង់ក្លាដែស និងប្រធានគណៈបក្សសកម្មករដែរ។ល។ លោក Tran Dai Quang ក៏អញ្ជើញមកថ្លែងមតិក្នុងវេទិកាសហគ្រាសវៀតណាម - បង់ក្លាដែស និងមានជំនួបជាមួយសហគ្រាសមួយចំនួន នៅបង់ក្លាដែសទៀតផង។

សេចក្តីថ្លែងការណ៍រួមវៀតណាម-បង់ក្លាដែស - ảnh 1ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang  និង ប្រធានាធិបតី បង់ក្លាដែស លោក Mohammad Abdul Hamid

ក្នុងជំនួបពិភាក្សាទាំងនេះ ថ្នាក់ដឹកនាំវៀតណាមនិងបង់ក្លាដែស បានសង្កត់ធ្ងន់ លើទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង បង់ក្លាដែសក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។ ភាគីទាំងពីរបានឯកភាពគ្នា លើកឡើងនូវទិសដៅនិងដំណោះស្រាយ ដើម្បីពង្រឹងនិងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នាឲ្យកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងសហការគ្នាយ៉ាង ជិតស្និទក្នុងវេទិកានានាក្នុងតំបន់និងអន្តរជាតិ ជាពិសេស ក្នុងក្របខ័ណ្ឌនៃ អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ  និងវេទិកាតំបន់អាស៊ាន (ARF) ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ