សេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ

(VOVworld)- ក្នុងឱកាសនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម
របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Volachith នោះ ប្រទេស
ទាំងពីរ វៀតណាមនិងឡាវបានចេញសេចក្តីថ្លែងការណ៍រួម ដោយបានលើក
ច្បាស់ថា ភាគីទាំងពីរឯកភាពជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់
វិស័យ វៀតណាម-ឡាវនិងឡាវ-វៀតណាមឈរលើមូលដ្ឋានពង្រីកស្មារតីឯក
រាជ្យ ម្ចាស់​ការ ហើយសហប្រតិបត្តិការសមភាពនិងមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរឯកភាពបង្កើនរាល់ការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ពីលើគ្រប់ជ្រុងជ្រោយ។

សេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ - ảnh 1
វៀតណាម-ឡាវចេញសេចក្តីថ្លែងការណ៍រួម

       ភាគីទាំងពីរឯកភាពបើកទូលាយនិងបន្តលើកស្ទួយប្រសិទ្ធិភាពនៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ​បច្ចេកវិទ្យាដោយឈរលើមូលដ្ឋាន

ពង្រីកសក្តានុពលពេញលេញនិងប្រៀបខ្លាំងនៃប្រទេសនីមួយៗ ព្រមទាំងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ ផែនការសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការ
ស្តីពីការពារជាតិ សន្តិសុខ ធានារក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់
ធ្នាប់ សង្គម កសាងខ្សែព្រំដែនវៀតណាម-ឡាវ ឡាវវៀតណាមសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។

       ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព
សន្តិសុខ សុវត្ថិភាពនៅសមុទ្រខាងកើត ឯកភាពគ្នាជម្រុញការដោះស្រាយ ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួម ជាមួយភាគីនានាអនុវត្តប្រកបដោយប្រសិទ្ធិភាពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)និងឈនដល់ក្រមប្រតិបត្តិតំបន់​នៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ ដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រ តិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ