សញ្ញាថ្មីសម្រាប់សន្ទនាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតាលីបង់

សញ្ញាថ្មីសម្រាប់សន្ទនាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតាលីបង់ - ảnh 1
លោក Mallah Abdul Ghani Baradar ដែលត្រូវជាប់
ឃុំឃាំងនៅប៉ាគីស្ថាន (រូបថតៈ Times live)

(VOV)-បណ្តាតំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានមានការជួបប្រាស្រ័យដោយ
សម្ងាត់ជាមួយមនុស្សសំខាន់តាលីបង់១រូបដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ១
របស់ប៉ាគីស្ថាន។ នេះជាកាយវិការមួយ អាចនាំមកក្តីសង្ឃឹមថ្មីសម្រាប់ការសន្ទនា
សន្តិភាពរវាងភាគីទាំងពីរ។ តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់អាហ្វហ្គានី​ស្ថាន១រូបដែល
បង្ហើបឲ្យដឹងពីថ្ងៃទី១៣សីហាថា មនុស្សសំខាន់តាលីបង់រូបនេះ ឈ្មោះ Mallah
Abdul Ghani Baradar ជាមេបញ្ជាការយោធាដើរតូនាទីជាអ្នកកាន់ អំណាចទី២នៃ
កងកម្មាំងនេះ។ នៅក្នុងជំនួបតាំងពីពីរខែមុន មុនពេលក្រុមមន្រ្តីអាហ្វហ្គានីស្ថាន
រួមជាមួយបណ្តាមន្រ្តីការទូតអាហ្វហ្គានីស្ថាននៅប៉ាគីស្ថានសំដៅផ្លាស់ប្តូរអំពីសន្ទ
នាសន្តិភាព រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានស្នើមជ្ឈដ្ឋាន ប៉ាគីស្ថានដោះលែង
Baradar ព្រោះជន១រូបនេះសម្តែងនូវការយកចិត្តទុកដាក់ ចំពោះការសន្ទនាសន្តិ
ភាពជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ប៉ុន្តែមិនមានសេចក្តីសម្រេចចិត្តណាបាន
នាំចេញឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ