សញ្ញាសកម្មចំពោះសន្តិភាពនៅស៊ីរី

(VOV) – នាថ្ងៃទី ២២ តុលា ប្រធានាធិបតីស៊ីរី Bashar al-Assad បានមានប្រតិកម្មយ៉ាង
សកម្មចំពោះសំណើរឈប់បាញ់ក្នុងពិធីបុណ្យ Eid al-Adha របស់ជនឥស្លាមដែលបាន
នាំចេញដោយបេសកជនពិសេសទទួល បន្ទុកបញ្ហាស៊ីរីរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់
លោក Brahimi។ ប្រធានាធបិតីស៊ីរីបានអះអាងថា៖ លោកត្រៀមខ្លួនជាស្រេចចូលរួម
ក្នុងការខំប្រឹង ប្រែងស្វែងរកដំណោះស្រាយនយោបាយសំរាប់ប្រជាជនស៊ីរី ដោយ
ឈរលើគ្រឹះស្ថានគោរពអធិបតេយ្យភាពរបស់ជនស៊ីរីនិងបដិសេធការធ្វើអន្តរាគមនៃ
ប្រទេសក្រៅ។ អ.ស.ប. កំពុងត្រៀមរៀបចំរាល់ផែនការផ្សេងៗទៀត ដើម្បីចាត់ កំលាំងរក្សាសន្តិភាពទៅស៊ីរី ដូចជាផ្នែកមួយក្នុងការព្រមព្រៀងឈប់បាញ់ នៅ
ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ