សេដ្ឋកិច្ចទីក្រុងហូជីមិញបន្តអភិវឌ្ឍន៍ចីរភាព

សេដ្ឋកិច្ចទីក្រុងហូជីមិញបន្តអភិវឌ្ឍន៍ចីរភាព - ảnh 1
សេដ្ឋកិច្ចទីក្រុងហូជីមិញបន្តអភិវឌ្ឍន៍ចីរភាព(khoavanhoc-ngonngu.edu.vn)

(VOV)_នាព្រឹកថ្ងៃទី២៧ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ​Vu Van
 Ninh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជី
មិញ​ (ភាគខាងត្បូងវៀតណាម) អំពីសភាពការណ៍សេដ្ឋកិច្ច ​សង្គមក្នុងរយៈ​ពេល ៥ខែដើមឆ្នាំ ២០១៤និងការរៀបចំភាគហ៊ុនភាវូបនីយកម្មអង្គភាពអាជីវកម្មរដ្ឋ។ ពីដើមឆ្នាំមកសភាពការណ៍សេដ្ឋកិច្ច សង្គមរបស់​ទីក្រុងហូជីមិញ បន្តស្ថិរភាព​កំណើនសេដ្ឋកិច្ចល្អ ការប្រមូលថវិការដ្ឋសម្រេចបាន៤៦%នៃផែនការឆ្នាំ តំលៃពា
ណិជ្ជកម្មនាំចេញទទួលបានជិត២,៨ លានដុល្លារអាមេរិក កើតជិត២១% បើប្រៀប
នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ការ​ទាក់ទាញទុនវិនិយោគពីបរទេសទទួល
បាន៧៣៩​ លានដុល្លារអាមេរិក កើន៤ដងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ
មិញ។ ថ្លែងមតិនៅទីនេះ ​ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃខ្ពស់ ចំពោះ ការទាក់ទាញ​វិនិយោគ​ពី​បរទេសរបស់ទីក្រុង និងស្នើថាត្រូវបំភ្លឺរាល់ការ
លំបាក លំបិនរបស់​អង្គ​ភាព​​អាជីវកម្មចំនួន៣០អង្គភាព ដែលស្ថិតនៅក្នុងចំណោម
មុខ សញ្ញាត្រូវអនុវត្ត​ភាគហ៊ុនភាវូបនីយកម្ម ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥ និងស្នើ
ទីក្រុងត្រូវរួម​សហការជាមួយមជ្ឈឹម ស្វែងរកដំណោះស្រាយនានា សំដៅអនុវត្ត
គោល ដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ