សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១មាននិន្នាការកែលំអរ។

សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១មាននិន្នាការកែលំអរ។ - ảnh 1
សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១មាននិន្នាការកែលំអរ។

VOV-តាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគវៀតណាមបាន
ឲ្យដឹងថា បណ្ដាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចខែមិនាក៏ដូចជាសន្ទស្សន៍តំលៃ
ប្រើប្រាស់(CPI) កើនទាបបានសឲ្យឃើញនូវសញ្ញាល្អអំពីអតិផរណាមាន
និន្នាការថយចុះ។ ការនាំចេញបានកើនឡើងគួរឲ្យកត់សម្គាល់ជាមួយតំលៃ
ប្រាក់នាំចេញទទួលបាន​ប្រមាណជិត២៤ពាន់៥រយលានដុល្លារអាមេរិក កើន២៣,៦%បើប្រៀបនឹងរយៈ​ពេល​ដូចគ្នានាឆ្នាំទៅមិញ។ ការនាំចូលហួស
កំរិតទាប ក្នុងរយៈពេល៣ខែដើម​ឆ្នាំ​គឺប្រមាណ២៥១លានដុល្លារអាមេរិក ស្រូបយកជាង១%នៃតំលៃប្រាក់នាំចេញ។ តាមក្រសួងផែនការនិងវិនិយោគ
ថា ក្នុងរយៈពេលខាងមុខបណ្ដាដំបន់​ត្រូវបន្តជំរុញឧស្សាហកម្ម អភិវឌ្ឍន៍
ពិសេសគឺផ្នែកឧស្សាហកម្មកែច្នៃ ជួយឧបត្ថម្ភ​អង្គភាពអាជីវកម្មចែកចាយ
ផលិតផល បង្កើនបណ្ដាសកម្មភាពពន្លឿនពាណិជ្ចកម្ម​ផ្លាស់ប្តូរកាណាល់ ប្រមូលទិញចែកចាយជាដើម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ