សេដ្ឋកិច្ចវៀតណាមនៅតែមានអត្រាកំណើនលឿនបំផុតនៅអាស៊ីទោះបីមានការធ្លាក់ចុះដោយជម្ងឺរាតត្បាត Covid-19 ក៏ដោយ

(VOVWORLD) - កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២០ ដល់កំរិត ៤,៨% ដោយសារការជះឥទ្ធិផលពីជម្ងឺរាតត្បាត Covid-19 ហើយបន្ទាប់មកគឺត្រូវរងផលប៉ះពាល់នៃការថយចុះតម្រូវការយ៉ាងគំហុកដែលកំពុងកើតឡើងនៅក្នុងបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់របស់វៀតណាម។

ប៉ុន្តែ ទោះបីជាសកម្មភាពសេដ្ឋកិច្ចមានការថយចុះនិងហានិភ័យនៃការរីករាលដាល ជំងឺ Covid-19 នៅតែមានក៏ដោយ ប៉ុន្តែវៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នេះគឺជាការវាយតម្លៃក្នុងរបាយការណ៍ស្តីពីយថាទស្សន៍នៃការអភិវឌ្ឍន៍អាស៊ី (ADO 2020) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៣ ខែមេសា។

យោងតាមការវិភាគជាក់ស្តែងរបស់ធនាគារ ADB បានឲ្យដឹងថាល្បឿននៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងថយចុះដល់កំរិត ៣,៨% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ប្រៀបធៀបនឹងកំរិត ៦,៨% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថាប្រសិនបើជំងឺរាតត្បាត Covid-19 ត្រូវបានទប់ស្កាត់នៅឆមាសទីមួយនៃឆ្នាំ ២០២០ នោះសេដ្ឋកិច្ចរបស់វៀតណាមទំនងជានឹងងើបឡើងវិញដោយមានអត្រាកំណើន ៦,៨% ក្នុងឆ្នាំ ២០២១ ហើយនឹងបន្តកើនឡើងយ៉ាងខ្លាំងទៀតនៅក្នុងរយៈពេលមធ្យមនិងរយៈពេលវែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ