សេដ្ឋកិច្ចវៀតណាមប្រឈមមុខនឹងឱកាសផងនិងការលំបាកសាកល្បងជាច្រើនផង

(VOV)_នាព្រឹកថ្ងៃទី៦ តុលា ធនាគារពិភពលោក (WB) បានប្រកាស​របាយ
ការណ៍ ស្ដីពីសេដ្ឋកិច្ចតំបន់អាស៊ី​-ប៉ាស៊ីហ្វីក។ តាមនោះ​ កំណើន​របស់​វៀតណាម ក្នុងឆ្នាំ ២០១៤នៅកំរិត៥,៤% ទាបជាងគោលដៅ៥,៨% ដែលរដ្ឋសភាវៀតណាម
នាំចេញ។ ការព្យាករណ៍នេះត្រូវបាននាំចេញ ដោយផ្អែកទៅលើគ្រឹះដ្ឋានខឿនសេដ្ឋ កិច្ចសកលកំពុងមានសញ្ញាងើបឡើងវិញ។
 សេដ្ឋកិច្ចវៀតណាមប្រឈមមុខនឹងឱកាសផងនិងការលំបាកសាកល្បងជាច្រើនផង - ảnh 1
លោក Axel Van Trotsenburg

          បណ្ដាអ្នកជំនាញការនៃធនាគារពិភពលោកបានចាត់ទុកថា៖ប្រទេស​មួយចំ
នួន  ដែលក្នុងនោះមានវៀតណាមផងត្រូវអនុវត្តកំណែទម្រង់សំខាន់ៗ និងផ្តល់អាទិ ភាពក្នុងរយៈពេលខ្លី ដើម្បីដោះស្រាយរាល់បញ្ហានៅសេសសល់។ ​អនុប្រធានទ
ទួលបន្ទុក តំបន់អាស៊ី-ប៉ាស៊ីហ្វីក នៃធនាគារពិភពលោក ​លោក ​Axel Van Trotsenburg បានចាត់ទុកថា៖ ​ដើម្បីរក្សារសក្ដានុ​ភាពកំណើន​ដោយល្បឿនខ្ពស់ជាង និងលឿន ជាង បើប្រៀបនឹងតំបន់កំពុងអភិវឌ្ឍន៍​ផ្សេងៗ បណ្ដាអ្នកតាក់តែងគោលនយោបាយ  ត្រូវអនុវត្តកម្មវិធីកែទម្រង់ក្នុងប្រទេស រួមមាន៖ លុបចោលរាល់របងចំពោះការវិនិ
យោគនៅក្នុងប្រទេស លើក​កំពស់សមត្ថភាពប្រកួតប្រជែងក្នុងការនាំចេញ …លៗ ។របាយការណ៍នេះក៏បានលើកច្បាស់ថា៖ វៀតណាមមានលក្ខណះសមស្របដើម្បី
បង្កើនការនាំចេញនាពេលខាងមុខនេះ និងប្រការនេះបានសម្ដែងនូវកំរិតធ្វើ​សមាហរណកម្មរបស់ខឿនសេដ្ឋកិច្ចវៀតណាម ចូលក្នុងជួរតំលៃសកលនិងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ