សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ស្មើរគ្នាលើវិស័យនានា

សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ស្មើរគ្នាលើវិស័យនានា - ảnh 1
សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ស្មើរគ្នាលើវិស័យនានា



        Vovworld-នារសៀលថ្ងៃទី២៧វិច្ឆិកានៅក្រុងហាណូយរដ្ឋមន្ត្រីនិងជាប្រធាន​ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Nguyen Van Nen បានធ្វើអធិបតី​សន្និសីទ​កាសែតរដ្ឋាភិបាលសាមញ្ញខែវិច្ឆិកាឆ្នាំ២០១៥។ រដ្ឋមន្ត្រី Nguyen Van Nen បានឲ្យដឹងថា សម័យប្រជុំសាមញ្ញរបស់រដ្ឋាភិបាលដែលប្រព្រឹត្តទៅ​នាថ្ងៃ​ដដែល​ដោយនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ធ្វើអធិបតី​បានវាយ​តំលៃ​ស្ថានភាពសេដ្ឋកិច្ចសង្គមខែវិច្ឆិកានិង១១ខែអភិវឌ្ឍន៍ស្មើរគ្នាលើវិស័យទាំងអស់។ ក្នុងឆ្នាំ២០១៥​អត្រាកំណើន GDP របស់វៀតណាមទទួលបានជាង៦,៥%។ នាពេលខាងមុខ ធនាគារជាតិវៀតណាមនឹងបន្តតាមដានបំរ៉ែបំរួលម៉ាក្រូសេដ្ឋកិច្ច​រូបីយវត្ថុក្នុងប្រទេសនិងអន្តរជាតិដើម្បីមានការគ្រប់គ្រងសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ