សេតវិមានកំពុងត្រៀមរៀបចំឲ្យជំនួបកំពូលរវាងអាមេរិក និងរុស្ស៊ី

(VOVWORLD) -មជ្ឈដ្ឋានមន្ត្រីសេតវិមានកំពុងរៀបចំផែនការសម្រាប់ជំនួបកំពូលដែលអាចនឹងប្រព្រឹត្តិទៅរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin។ 
សេតវិមានកំពុងត្រៀមរៀបចំឲ្យជំនួបកំពូលរវាងអាមេរិក និងរុស្ស៊ី - ảnh 1 ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ជាមួយសមភាគីអាមេរិក លោក Donald Trump

យោងតាមកាសែត Wall Street Journal ច្បាប់ចុះផ្សាយថ្ងៃទី ៣ មិថុនាបានឲ្យដឹងថា៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ីលោក Jon Huntsman បានទៅដល់វ៉ាស៊ីនតោនហើយ ដើម្បីត្រៀមរៀបចំឲ្យជំនួបកំពូលពោលខាងលើ។ ផែនការនេះ មានកិច្ចការជាច្រើនដែលត្រូវអនុវត្តន៍ក្នុងនោះរួមមានការកំណត់កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ជំនួបកំពូលនេះ។ គោលដៅនៃជំនួបកំពូលនេះ គឺដោះស្រាយរាល់ការស្វែងគំនិត ដែលនៅសេសសល់ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

ប្រសិនបើព្រឹត្តិការពោលខាងលើត្រូវបានប្រព្រឹត្តិទៅ នេះនឹងជាជំនួបកំពូលជាលើកទី ៣ រវាងថ្នាក់ដឹកនាំទាំងពីរប្រទេសអាមេរិក និងរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ