ស្ថានទូតវៀតណាមនិងម៉ាឡេស៊ីធ្វើសហអធិបតីវគ្គប្រគួតវាយសីអាស៊ានក្រុងកែ

       VOV-ស្ថានទូតវៀតណាមនិងម៉ាឡេស៊ីប្រចាំនៅអេហ្សិបបានធ្វើសហអធិបតី​វគ្គប្រគួតវាយសីអាស៊ានក្រុងកែ ដែលប្រព្រឹត្តទៅនាថ្ងៃទី១០វិច្ឆិកាសំដៅបង្កើន
​ការ​ជួបប្រាស្រ័យនិងយល់ដឹងគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសចំណុះ
សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)។ វគ្គប្រគួតឆ្នាំនេះមានការ
ចូលរួមរបស់​មន្ត្រីកម្មាភិបាលការទូតចំនួន៤៨នាក់និងឯកអគ្គរដ្ឋទូតនៃបណ្ដា
ប្រទេសអាស៊ាន​ចំនួន៧រូបនៅក្រុងកែ។ ក្រោយរយៈពេល១ថ្ងៃប្រគួតយ៉ាង
ផុលផុសក្រុមឥណ្ឌូនេស៊ី​និងម៉ាឡេស៊ីដណ្ដើមបានថ្នាក់ទី១និងទី២។ វៀតណាមដណ្ដើមបានចំណាត់ថ្នាក់​ទី៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ