ស្ថានទូតវៀតណាមនិងឡាវប្រចាំនៅសិង្ហបុរីជួបប្រាស្រ័យ

(VOVWORLD) -ស្ថានទូតវៀតណាម និងស្ថានទូតឡាវប្រចាំនៅសិង្ហបុរី នាយប់ថ្ងៃទី១ កក្កដា បានរួមគ្នារៀបចំជំនួបប្រាស្រ័យមិត្តភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ 
ស្ថានទូតវៀតណាមនិងឡាវប្រចាំនៅសិង្ហបុរីជួបប្រាស្រ័យ - ảnh 1

ស្ថានទូតវៀតណាមនិងឡាវប្រចាំនៅសិង្ហបុរីជួបប្រាស្រ័យ

ស្ថានទូតវៀតណាម និងស្ថានទូតឡាវប្រចាំនៅសិង្ហបុរី នាយប់ថ្ងៃទី១ កក្កដា បានរួមគ្នារៀបចំជំនួបប្រាស្រ័យមិត្តភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២ -ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧) និង៤០ឆ្នាំ ទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពវៀតណាម-ឡាវ (ថ្ងៃទី១៨ កក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសិង្ហបុរី លោក Nguyen Tien Minh បានរំលឹកឡើងវិញនូវកំណាត់ផ្លូវអភិវឌ្ឍន៍ដ៏ភ្លឺស្វាង ក្នុងទំនាក់ទំនងមិត្ត ភាពជាប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ វៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ