ស្ថានទូតវៀតណាមប្រចាំនៅចិនរៀបចំជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក

ស្ថានទូតវៀតណាមប្រចាំនៅចិនរៀបចំជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅចិនរៀបចំជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក (VOV)

        Vovworld-រួមជាមួយបរិយាកាសអំណរបុណ្យតេតរបស់ជនរួមជាតិនៅ​ទូទាំង
​ប្រទេស នាយប់ថ្ងៃទី១៣កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង​ប៉េកាំង​(ចិន)
បានរៀបចំពិធីជួបមុខសហគមន៍ជនវៀតណាមនៅចិននិងរៀបចំ​ជប់លៀងអំណរ
បុណ្យតេតប្រពៃណី។ នៅជំនួបមុខនេះ ឯកអគ្គរដ្ឋទូតវៀត​ណាម​ប្រចាំនៅចិន
លោក Nguyen Van Tho បានរាយការណ៍រាល់លទ្ធផលអំពី​សេដ្ឋកិច្ចសង្គមរបស់
វៀតណាមដែលទទួលបានក្នុងឆ្នាំកន្លងទៅ។​ ស្ដីពី​ទំនាក់​ទំនងរវាងវៀតណាមនិង
ចិន លោក Nguyen Van Tho បានអះអាងថា​បក្ស​រដ្ឋាភិបាលវៀតណាមជានិច្ចកាល
គោរពអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជា
មួយចិន។ ឯកអគ្គរដ្ឋទូត Nguyen Van Tho មានបំណងជនវៀតណាមនៅចិនបន្ត
មានការរួមចំណែកដើម្បីកសាងនិង​អភិវឌ្ឍន៍ប្រទេសជាតិ ជាស្ពានតភ្ជាប់បង្កើន
ពង្រឹងទំនាក់ទំនងមិត្តភាពវៀត​ណាម​-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ