ស្ថានទូតវៀតណាម​ប្រចាំនៅ​ប្រទេស​មួយចំនួន​រៀបចំ​បណ្ដា​សកម្មភាព​រំលឹកខួប​លើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ

(VOVWORLD) - នាថ្ងៃទី ៣១ ខែសីហា តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ីបានអញ្ជើញទៅដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ នៅទីក្រុង Vladivostok និងរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២១)។
ស្ថានទូតវៀតណាម​ប្រចាំនៅ​ប្រទេស​មួយចំនួន​រៀបចំ​បណ្ដា​សកម្មភាព​រំលឹកខួប​លើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅប្រទេសមួយចំនួនរៀបចំបណ្ដាសកម្មភាពរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ

នៅក្នុងពិធីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Vladivostok លោក Nguyen Hoang Viet បានលើកត្រដែតពីអត្ថន័យដ៏មហោឡារិកនៃទិវាបុណ្យឯករាជ្យជាតិ ២ កញ្ញា ហើយបានរំលឹកពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិ ព្រមទាំងអះអាងថា ប្រជាជនជំនាន់ក្រោយ ចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់វីរៈយុទ្ធជនពលី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។

នាថ្ងៃដដែល នៅទីក្រុង Praha ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបានរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមរបស់តំណាងថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ននៃសាធារណៈរដ្ឋឆែក និងប្រជាអាណិកជនដែលកំពុងរស់នៅនិងធ្វើការនៅសាធារណៈរដ្ឋឆែក។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ តាងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកលោក Thai Xuan Dung បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឆែកដែលបានប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២៥០ ពាន់ដូស និងលក់វ៉ាក់សាំងចំនួន ៥ សែនដូសជូនវៀតណាម។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Tunde Bartha ប្រធាន
ខុទ្ធកាល័យរដ្ឋាភិបាលនៃសាធារណរដ្ឋឆែកបានឲ្យដឹងថា នាយករដ្ឋមន្រ្តីឆែកលោក Andrej BaBis បានអះអាងថា ការដែលឆែកបានប្រគល់វ៉ាក់សាំងជូនវៀតណាមគឺជាកាយវិការបង្ហាញពីសាមគ្គីភាព មិត្តភាព ហើយរដ្ឋាភិបាលឆែកកំពុងបន្តចរចាអំពីការបន្តផ្ដល់វ៉ាក់សាំង Moderna ចំនួន ៥ សែនដូសជូនវៀតណាម។

នាថ្ងៃទី ៣១ ខែសីហា ដដែល ស្ថានទូតវៀតណាមប្រចាំនៅឈីលីក៏បានរៀបចំពិធីដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ ដែលស្ថិទនៅសួនឧទ្យានហូជីមិញក្នុងទីក្រុង Santiago ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ