ស្ថានប័នស៊ើបការណ៍សម្ងាត់អាមេរិកចោទប្រកាន់ចិនពីទង្វើបន្តវាយប្រហារតាមបណ្ដាញអ៊ីនធឺណែត

(VOVworld) - នាថ្ងៃទី៥ មករា មជ្ឈដ្ឋានថ្នាក់ដឹកនាំផ្នែកស៊ើបការណ៍សម្ងាត់
អាមេរិកប្រកាសថា រដ្ឋាភិបាលចិនបន្តប្រតិបត្តិសកម្មភាពវាយប្រហារតាមបណ្ដាញ
អ៊ីនធឺណែតតម្រង់ទៅលើអាមេរិក ក៏ដូចជាក្រុមហ៊ុននិងអង្គការនានានៃប្រទេសនេះ
 បើទោះបីជាប្រធានរដ្ឋចិនលោក Xi Jinping កាលពីឆ្នាំ២០១៥បាន ឯកភាពលើការ
បញ្ចប់សកម្មភាពដូច្នេះក្ដី។តាមសេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ ដឹកនាំផ្នែកស៊ើប
ការណ៍សម្ងាត់អាមេរិកចំនួន៣រូបរួមមាននាយកស្ថានប័នស៊ើបការណ៍សម្ងាត់ជាតិ
 (DNI) លោក James Clapper អនុរដ្ឋមន្ត្រីការពារជាតិទទួល បន្ទុកបញ្ហាស៊ើបការណ៍
សម្ងាត់លោក Marcel Lettre និងនាយកស្ថាប័នសន្តិសុខ ជាតិ (NSA) លោក Michael
 Rogers ថា ចិននៅកំពុងវិនិយោគនិងបង្កើនប្រសិទ្ធ ភាពក្នុងវិស័យប្រតិបត្តិការ
លំហបណ្ដាញអ៊ីនធឺណែត ដូច្នេះហើយកាន់តែ ពិបាកដើម្បីរកឃើញនិងទប់ស្កាត់
ទង្វើវាយប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ