ស្ថានភាពជំងឺរាតត្បាត COVID-19 នៅថ្ងៃទី ២៧ខែវិច្ឆិកា

(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា (តាមម៉ោងនៅ UTC) មានករណីឆ្លងវីរុស SARS-CoV-2 ចំនួនជាង ៦១,២៨ លានករណី បន្ទាប់ពីកត់ត្រាករណីឆ្លងជំងឺនេះចំនួន ៥៣០.០០០ ករណីថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនៅទូទាំងពិភពលោក
ស្ថានភាពជំងឺរាតត្បាត COVID-19 នៅថ្ងៃទី ២៧ខែវិច្ឆិកា - ảnh 1 បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅកាន់មន្ទីរពេទ្យនៅជាយក្រុងម៉ូស្គូប្រទេសរុស្ស៊ី (រូបថត៖ AFP / VNA)

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា (តាមម៉ោងនៅ UTC) មានករណីឆ្លងវីរុស SARS-CoV-2 ចំនួនជាង ៦១,២៨ លានករណី បន្ទាប់ពីកត់ត្រាករណីឆ្លងជំងឺនេះចំនួន ៥៣០.០០០ ករណីថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនៅទូទាំងពិភពលោក។ ក្នុងន៉ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺ ១,៤៣ លាននាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក សហរដ្ឋអាមេរិកដែលជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ នៅតែបន្តកត់ត្រាចំនួនអ្នកឆ្លងថ្មីនិងអ្នកស្លាប់ក្នុងកំរិតខ្ពស់ ដោយមានការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១០៤.៩៧៦ នាក់ និងអ្នកស្លាប់មានចំនួន ១.២៧១ នាក់។ នាបច្ចុប្បន្នអាមេរិកមានអ្នកឆ្លងជំងឺសរុបចំនួន ១៣,២៤ លាននាក់ និងអ្នកស្លាប់សរុបមានចំនួន ២៦៩.៥២០ នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌានិងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ