ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក

(VOVWORLD)-យោងតាមគេហទំព័រស្ថិតិសកលលោក  Worldmeters.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៧៖៣០ ព្រឹកថ្ងៃទី២៧ ខែមេសា (តាមម៉ោងវៀតវៀតណាម) នៅលើពិភពលោកមានអ្នកឆ្លងជម្ងឺ COVID-19 សរុបចំនួន ២.៩៩៣.៥១៤ នាក់ និងអ្នកស្លាប់មានចំនួន ២០៦.៩២២ នាក់។ ជំងឺរាតត្បាត Covid-19 បានឆ្លងរីករាលដាលដល់ប្រទេសនិងតំបន់ដែនដីចំនួន ២១២ ផងដែរ។

សហរដ្ឋអាមេរិកនៅតែបន្តជាចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាតនេះនៅលើពិភពលោកដោយមានអ្នកឆ្លងចំនួន ៩៨៧.១៦០ នាក់ និងអ្នកស្លាប់មានចំនួន ៥៥.៤១៣ នាក់។ បន្ទាប់នេះគឺប្រទេសអេស្ប៉ាញមានអ្នកឆ្លងចំនួន ២២៦.៦២៩ នាក់និងអ្នកស្លាប់មានចំនួន ២៣.១៩០ នាក់។

ស្ថានភាពរាតត្បាតនៅអឺរ៉ុបកំពុងតែមាននិន្នាការថយចុះនៅពេលដែលចំនួនអ្នកស្លាប់បានធ្លាក់ចុះនៅប្រទេសមួយចំនួន ដែលធ្លាប់ត្រូវបានចាត់ទុកថាជាចំណុច   កណ្តាលនៃជំងឺរាតត្បាតរបស់អឺរ៉ុប។ ប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៦ ខែមេសាបានកត់ត្រាអ្នកស្លាប់ចំនួន ២៦០ នាក់បន្ថែមទៀតដោយជំងឺ COVID-19 ដែលជាកំរិតកំណើនទាបបំផុតចាប់តាំងពីថ្ងៃទី ១៥ ខែមីនា។ រីឯនៅប្រទេសបារាំងវិញ មានអ្នកស្លាប់ចំនួន ២៤២ នាក់ដែលថយចុះ១/៣បើប្រៀបធៀបនឹងថ្ងៃមុននោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ