ស្ថានភាពជម្ងឺរាតត្បាត Covid-19 លើទូទាំងពិភពលោក

(VOVWORLD) - អាមេរិកនៅតែជា ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជម្ងឺរាតត្បាតនេះ ដោយមានអ្នកឆ្លងវីរុសជាង ៣.៨៩០.០០០នាក់និងអ្នកស្លាប់ជាង១៤៣.០០០នាក់។
ស្ថានភាពជម្ងឺរាតត្បាត Covid-19 លើទូទាំងពិភពលោក - ảnh 1 ជម្ងឺ Covid-19 នៅតែកំពុងរីករាលដាលយ៉ាងលឿននៅប្រទេសជាច្រើនលើទូទាំងសកលលោក។ (រូបថត៖ Reuters)

យោងតាមគេហទំព័រស្ថិតិ worldometers.info គិតដល់វេលាម៉ោង៩ ព្រឹកថ្ងៃទី២០ កក្កដា ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ដែលបង្កឡើងជម្ងឺរលាកផ្លូវដង្ហើម (Covid-19) សរុបជាង១៤.៦៤០.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់ជាង៦០៨.០០០ នាក់។ អាមេរិកនៅតែជា ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជម្ងឺរាតត្បាតនេះ ដោយមានអ្នកឆ្លងវីរុសជាង ៣.៨៩០.០០០នាក់និងអ្នកស្លាប់ជាង១៤៣.០០០នាក់។ បន្ទាប់មកគឺប្រទេសប្រេស៊ីលនិងឥណ្ឌា។       

ក្នុងការវិវត្តន៍ផ្សេងមួយទៀតគឺ នាថ្ងៃទី២០ កក្កដា រុស្ស៊ីបានប្រកាសថា គេបានសម្រេចរួចរាល់ការសាកពិសោធន៍វ៉ាក់សាំងប្រឆាំង Covid-19 នៅ លើក្រុមអ្នកស្ម័គ្រចិត្តទី២ចំនួន២០នាក់និងជាក្រុមចុងក្រោយ។ តាមការគ្រោងទុក វ៉ាក់សាំងប្រឆាំង Covid-19 របស់រុស្ស៊ី អាចត្រូវបាននាំចេញទៅទីផ្សារក្នុងពាក់កណ្ដាលខែសីហាខាងមុខ៕        

ប្រតិកម្មទៅវិញ

ផ្សេងៗ