ស្ថានភាពសឹកនៅDamascus

ស្ថានភាពសឹកនៅDamascus - ảnh 1
Image: Internet

VOV- ​ថ្ងៃទី​២២សីហា ការពើបប្រយុទ្ធគ្នាយ៉ាងសាហាវអស្ចារ្យរវាងកងទ័ពរដ្ឋាភិបាល​នឹងកំលាំងប្រឆាំងស៊ីរី​​ បានកើតមាននៅភាគខាងត្បូងរដ្ឋធានី  Damascusធ្វើឲ្យមនុស្ស

ចំនួន៣៧នាក់ត្រូវស្លាប់​។បណ្តាញផ្សព្វផ្សាយរបស់រដ្ឋស៊ីរី​(SANA)  បានផ្សាយថា៖ក្នុង

ការពើបប្រយុទ្ធគ្នានេះកងទ័ពរដ្ឋាភិបាលបានរឹបអូសអាវុធជាច្រើន​នឹងរកឃើញនូវ

មូលដ្ឋានផលិតគ្រាប់បែក១កន្លែង។ព័ត៍មានក៏ឲ្យដឹងដែរថា៖កងទ័ពស៊ីរីដោយមានការ
គាំទ្ររបស់រថតង់​នឹងឧទ្ធម្ភាគចក្របានរុញថយក្រោយកំលាំងប្រឆាំងចេញពីតំបន់ភាគ

ខាងត្បូងរដ្ឋធានី។​ក្នុងពេលនោះការប្រយុទ្ធគ្នានៅតែប្រព្រិត្តទៅយ៉ាងកាចសាហាវនៅ

ចំណុចក្តៅ   Aleppo នឹង​Daraa។កំលាំងប្រឆាំងប្រកាសថា៖បានដណ្តើមយកសិទ្ធត្រួត
ពិនិត្យការិយាល័យចារកម្ម ១ កន្លែងនឹងប៉ុស្តិ៍ត្រួតពិនិត្យ១នៅទីរួមស្រុក Albu Kamal ជាប់
ព្រំដែនអ៊ីរ៉ាក់។ក៏ប៉ន្តែ​ក្នុងការពិតជាក់ស្តែងកងទ័ពរដ្ឋាភិបាលនៅតែត្រួតត្រាភាគច្រើនទី
រួមស្រុកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ