ស្ថានភាពស៊ូដង់ - មតិសាធារណៈអំពាវនាវឱ្យមានការផ្ទេរប្តូរប្រកបដោយសន្តិវិធី

(VOVWORLD) - បន្ទាប់ពីកងទ័ពស៊ូដង់បានចាប់ខ្លូមប្រធានាធិបតី លោក Omar Al-Bashir កាលពីថ្ងៃទី ១១ ខែមេសា ព្រមទាំងប្រកាសថាគ្រប់គ្រងប្រទេសនេះអស់រយៈពេល ២ ឆ្នាំ ហើយបន្ទាប់មកមានប្រទេសជាច្រើននៅលើពិភពលោកបានលើកឡើងពីការប្រឆាំងជំទាស់និងអំពាវនាវឱ្យមានផ្ទេរប្តូរទៅរដ្ឋអំណាចស៊ីវិលប្រកបដោយសុខសន្តិភាព។
ស្ថានភាពស៊ូដង់ - មតិសាធារណៈអំពាវនាវឱ្យមានការផ្ទេរប្តូរប្រកបដោយសន្តិវិធី - ảnh 1 ប្រធានាធិបតីស៊ូដង់ លោក Omar Al-Bashir

ក្នុងសេចក្តីប្រកាសមួយនៅថ្ងៃដដែលនោះ អាមេរិកបានប្រកាសថាបញ្ឈប់ការពិភាក្សាជាមួយស៊ូដង់អំពីការធ្វើឲ្យប្រក្រតីទំនាក់ទំនង។ ថ្លែងទៅកាន់មជ្ឈដ្ឋានព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino បានអំពាវនាវឱ្យរដ្ឋាភិបាលផ្ទៃរប្តូរគប្បីមានភាពអត់ធ្មត់ ក៏ដូចជាទុកប្រជាជនចូលរួមក្នុងដំណើរការបង្កើតរដ្ឋាភិបាល។ យោងតាមលោកបានឲ្យដឹងថា ប្រជាជនស៊ូដង់គួរតែសម្រេចចិត្តថាតើអ្នកណានឹងដឹកនាំពួកគេនាពេលអនាគត ហើយកំពុងស្នើឲ្យមានដំណើរការផ្ទេរប្តូរដែលដឹកនាំដោយប្រជាជនផងដែរ។ ក្រៅពីនេះ អាមេរិកនិងបណ្តាប្រទេសជាសមាជិកអឺរ៉ុបបានដាស់តឿនឱ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំបន្ទាន់មួយស្តីពីបញ្ហាស៊ូដង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ