ស្ថានភាពសេដ្ឋកិច្ចវៀតណាមបន្តមានស្ថិរភាពនិងរីកចម្រើន

(VOVWORLD) - ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព។ CPI ជាមធ្យមក្នុងរយៈពេល ៨ ខែបានកើនឡើង ២,៥៨% បើធៀបនឹងរយៈពេលដូចគ្នា; ទីផ្សារហិរញ្ញវត្ថុ រូបិយវត្ថុមានស្ថេរភាពជាស្ថាពរ; ឥណទានបានកើនឡើង ៩,៧៧% បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០២១; សន្តិសុខ ថាមពល និងស្បៀងអាហារត្រូវបានធានា។

នាព្រឹកថ្ងៃទី៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា និងរយៈពេល៨ខែដើមឆ្នាំ២០២២។ ក្នុងខែសីហានិងរយៈពេល៨ខែកន្លងមក  ស្ថាន ភាពសេដ្ឋកិច្ចសង្គមបន្តមានស្ថិរភាពនិងការរីកចម្រើនក្នុងវិស័យភាគច្រើន។ ម៉ាក្រូ សេដ្ឋកិច្ចមានស្ថេរភាព។ CPI ជាមធ្យមក្នុងរយៈពេល ៨ ខែបានកើនឡើង ២,៥៨% បើធៀបនឹងរយៈពេលដូចគ្នា; ទីផ្សារហិរញ្ញវត្ថុ រូបិយវត្ថុមានស្ថេរភាពជាស្ថាពរ; ឥណទានបានកើនឡើង ៩,៧៧% បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០២១; សន្តិសុខ ថាមពល និងស្បៀងអាហារត្រូវបានធានា។ ចំណូលថវិការដ្ឋត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៨៦,៦% នៃការគ្រោងទុក កើនឡើង ១៩,៤%។ ផលិតកម្មឧស្សាហ កម្មបានងើបឡើងវិញយ៉ាងឆាប់រហ័ស។ ផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងជលផល មានស្ថិរភាពនិងកំណើន។ ដើមទុន FDI ក្នុងរយៈពេល ៨ ខែសម្រេចបាន ១២,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន។ អង្គការ និងអ្នកជំនាញអន្តរជាតិដ៏មានកិត្យានុភាពជា ច្រើនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀត ណាម។ ធនាគារពិភពលោកព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៧,៥% ក្នុងឆ្នាំ ២០២២ និង ៦,៧% ក្នុងឆ្នាំ២០២៣។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឲ្យ រក្សារឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗ; សម្របសម្រួលប្រកបដោយភាពចុះសម្រុងគ្នា សមហេតុផល សមកាលកម្ម ម៉ឺងម៉ាត់ បត់បែន និងមានប្រសិទ្ធភាពរវាងគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារ ពើពន្ធ និងគោលនយោបាយម៉ាក្រូផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ