ស្ថាប័នតំណាងការទូតរបស់វៀតណាមរួមជាមួយខេត្ត ក្រុងនានា​ជំរុញ​ការធ្វើសមាហរណកម្មអន្តរជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១១ ធ្នូនៅទីក្រុង Da Nang បានប្រព្រឹត្តិទៅកិច្ចសន្ទនា ដោយប្រធានបទ “ រួមជាមួយខេត្តក្រុងនានា ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ” រវាងឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលវៀតណាមប្រចាំនៅបរទេស ជាមួយខេត្តក្រុងនានានៅភាគកណ្ដាលវៀតណាម។ 
ស្ថាប័នតំណាងការទូតរបស់វៀតណាមរួមជាមួយខេត្ត ក្រុងនានា​ជំរុញ​ការធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1 អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេស លោក Bui Thanh Son

ថ្លែងនៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត ក្រុងនៅតំបន់ភាគកណ្ដាលវៀតណាមមានគោលបំណងថា៖ ស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅបរទេសផ្ដល់ការយកចិត្តទុកដាក់ជួយឧបត្ថម្ភខេត្ត ក្រុងដើម្បីទាក់ទងជាមួយវិនិយោគិនយុទ្ធសាស្ត្រ សម្ព័ន្ធក្រុមហ៊ុនធំៗ ដែលមានមានសមត្ថភាពហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជឿនលឿនលើគ្រប់វិស័យ។ ថ្លែងនៅក្នុងកិច្ចសន្ទនានេះ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេស លោក Bui Thanh Son បានឲ្យដឹងថា ប្រធានស្ថានប័នតំណាងវៀតណាមនៅបរទេសនឹងធ្វើជាស្ពានតភ្ជាប់ ជួយឧបត្ថម្ភ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាទាញយកប្រភពកម្លាំងពីខាងក្រៅ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត ក្រុងនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ