សាធារណមតិនិងអកប្បកិរិយារបស់អ្នកបោះឆ្នោតបន្ទាប់ពីការជជែកដេញដោលលើកទី២នៅអាមេរិក

សាធារណមតិនិងអកប្បកិរិយារបស់អ្នកបោះឆ្នោតបន្ទាប់ពីការជជែកដេញដោលលើកទី២នៅអាមេរិក - ảnh 1
បេក្ខជនប្រធានាធិបតីអាមេរិកក្នុងការជជែកដេញដោលលើកទី២
(រូបថតៈ Internet)

(TTXVN)-នាថ្ងៃទី១៧តុលា បណ្តាមធ្យោបាយផ្សព្វផ្សាយនៅអាមេរិកសុទ្ធតែចេញ
ផ្សាយរាល់បទអត្ថាធិប្បាយអំពីការជជែកដេញដោលផ្ទាល់លើកទី២ដោយមានការ
ពិនិត្យរួមថា បេក្ខជនគណៈបក្សប្រជាធិបតេយ្យ ប្រធានាធីបតី Barak Obama មាន
ប្រៀបខ្លាំងចំពោះមុខគូរបដិបក្ខរបស់គណៈបក្សសាធារណៈរដ្ឋ អតីតទេសាភិបាល
រដ្ឋលោក Mitt Romney។ តាមលទ្ធផលស្ទង់មតិ​របស់ CNN/ORC International ដែលបានប្រកាសនាថ្ងៃទី១៧តុលា ឲ្យដឹងថា មានអ្នកបោះឆ្នោតចំនួន៤៦%ដែល
តាមដានការជជែកដេញដោលនេះបាននិយាយថា លោក​ Obama ដណ្តើមបានការ
គាំទ្រលើកលុបបើប្រៀបនឹងការគំាទ្រ ៣៩%សម្រាប់ លោក Romney។ ប៉ុន្តែមាន
អ្នកបោះឆ្នោតពាក់កណ្តាលក្នុងចំណោមអ្នកបោះ ឆ្នោត ៤៥៧នាក់មានមតិថា លទ្ធផលនៃការជជែកដេញដោលមិនទាន់ធ្វើឲ្យគេលំ​អៀងទៅលើបេក្ខជនណា
មួយជាក់ស្តែងឡើយ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ