ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ការរត់ប្រណាំងមិនទាន់ចុះសម្រុង

ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ការរត់ប្រណាំងមិនទាន់ចុះសម្រុង - ảnh 1
ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ការរត់ប្រណាំងមិនទាន់ចុះសម្រុង


       VOV-ការជជែកដេញដោលលើកទី២ត្រូវបានវាយតំលៃគឺប្រព្រឹត្តទៅដ៏តឹង​តែងជាងការជជែកដេញដោលលើកដំបូងនាថ្ងៃទី៤តុលា។ បណ្ដាខ្លឹមសារ​
សំខាន់​លើកនេះរួមមានសេដ្ឋកិច្ចការងារធ្វើថាមពលពន្ធជាដើម។ ខុសពីលើក ដំបូងបេក្ខជនប្រធានាធិបតីអាមេរិក Obama បានដណ្ដើមភាពម្ចាស់ការក្នុងពេល សង្កត់ធ្ងន់ទៅលើស្នាដៃក្នុងរយៈពេល៤ឆ្នាំកាន់អំណាចបានបង្កការងារធ្វើចំនួន
៥លាន២សែន ផ្ដោតទៅលើបណ្ដាបញ្ហា​ទាក់ទិនដល់ជីវភាពរស់នៅរបស់ប្រជាជន អាមេរិកដូចជាកាត់បន្ថយពន្ធ ផ្ដល់​ជំនួយ​ឲ្យនារីផលប្រយោជន៍សុខាភិបាល។
ផ្ទុយទៅវិញ បេក្ខជន Romney ក៏ឆ្លៀត​គ្រប់ឱកាសដើម្បីផ្តោតទៅលើបណ្ដាចំណុច
ខ្សោយរបស់បេក្ខជន Obama ក្នុង​វិស័យកិច្ចការផ្ទៃក្នុងដូចជាខ្ទង់បំណុលសាធារណៈ
គោលនយោបាយ​អភិវឌ្ឍន៍​ថាមពល។ លោក Romney បានរិះគន់គោលនយោបាយ
សេដ្ឋកិច្ចមិនមាន​ប្រសិទ្ធភាព​របស់រដ្ឋអំណាច Obama ដែលធ្វើ ឲ្យជនប្រមាណ២០
លាននាក់ បាត់អាជីពរឺខ្វះការងារធ្វើទន្ទឹមនឹងនោះសន្យានឹងបង្កការងារធ្វើសំរាប់ជន
ប្រមាណ១២លានក្នុងរយៈពេល៤ឆ្នាំខាងមុខប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី។
ក្នុង​ពេល​នោះលោក Obama បានចោទប្រកាន់គូរបដិបក្ខមូលបង្កាច់ដោយចេតនា​បណ្ដាគោលនយោបាយរបស់រដ្ឋអំណាចថែមទាំងអះអាងថាបណ្ដា​គោល នយោបាយបានពង្រីកប្រសិទ្ធភាព។

ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ការរត់ប្រណាំងមិនទាន់ចុះសម្រុង - ảnh 2
ប្រធានាធិបតីអាមេរិក Barack Obama និងគូរបដិបក្ខគណៈបក្សសាធារណៈរដ្ឋ Mitt Romney បានជួបគ្នាឡើងវិញក្នុងការជជែកដេញដោលលើទូរទស្សន៍។

        លើវិស័យកិច្ចការបរទេសប្រធានបទចំនួន២ត្រូវបាននិយាយដល់ករណី​ឯកអគ្គរដ្ឋទូតនិងមន្ត្រីការទូតចំនួន៣នាក់ត្រូវសម្លាប់នៅលីប៊ីនិងទំនាក់ទំនង​
ពាណិជ្ជកម្មជាមួយចិន។ ប្រសិនបើលោក Romney រិះគន់រដ្ឋអំណាច Obama មើលស្រាលការបង្កើនធានាសន្តិសុខសំរាប់មន្ត្រីការទូតអាមេរិក ចាត់ទុកថា​
គោល​នយោបាយអំពីមជ្ឈឹមបូព៌ារបស់រដ្ឋអំណាច Obama កំពុងបំផ្លាញ មិនធ្វើ
ខ្លាំងក្នុង​ទំនាក់ទំនងជាមួយចិនដើម្បីប្រទេសនេះញាក់បញ្ជាររូបីយវត្ថុបណ្ដាល
ការខូចខាតដល់កំលាំងប្រគួតប្រជែងរបស់ទំនិញអាមេរិកនោះ ប្រធានាធិបតី
Obama បាន​តបតវិញដោយការឆោទប្រកាន់លោក Romney ថាតាំងពីពេល
ក្លាយទៅជា​នាយក​ក្រុមហ៊ុនឯកជន Bain Capital មិនបានយកចិត្តទុកដាក់ដល់
ការងារធ្វើរបស់​ប្រជាពលករអាមេរិកដោយការនាំចេញការងារធ្វើរបស់ជន
អាមេរិកទៅទីផ្សារចិន។

        អាចនិយាយថា ឧត្តមភាពរបស់លោក Romney ក្នុងការជជែកដេញដោល
លើកទី១មុននេះ ពីរសប្តាហ៌បានធ្វើឲ្យការជជែកលើកទី២នៅមហាវិទ្យាល័យ
Hofstra នៅទីក្រុង New York នឹងពោរពេញដោយការចៃដន្យ។ ពីព្រោះ ថា
ប្រធានាធបតី Obama ត្រូវជ្លៀតយកឱកាសនេះដើម្បី “បំពេញពិន្ទុ” ក្នុង កាលៈទេសៈដែលគូបដិបក្ខរបស់គណៈបក្សសាធារណៈរដ្ឋ Romney បានឈាន ឡើងមុខក្នុងបណ្តាការស្ទាបស្ទង់មតិលើទូទាំងប្រទេសនាពេលថ្មីៗ នេះ។  តាម ការវាយតម្លៃរួមរបស់មជ្ឈដ្ឋានអ្នកវិភាគថា ក្នុងការជជែកដេញ​ដោលលើកនេះ​
ប្រធានាធិបតី Obama បានសម្តែងឥរិយាបទក្លៀវក្លាជាងលើក ទី១ និងទទួល ពិន្ទុតាមរយៈកែវភ្នែករបស់អ្នកបោអឆ្នោត។ តាមការស្ទាបស្ទង់មតិ បន្ទាប់ពីការ ជជែកដែញដោលសឲ្យឃើញថា​ លោក Obama ទទួលបានការ​គាំទ្រចំនួន៤៦%
និង៣៩%គំាទ្រលោក Romney។ ប៉ុន្តែ ក្នុងស្ទាបស្ទងមតិ ផ្សេងទៀតដែល
ប្រតិបត្តិដោយ Reuter/Ipsosចំពោះមនុស្សចំនួន១.៧០០នាក់ ថា អ្នកបោះឆ្នោត អាមេរិកកំពុងវាយតម្លៃលោក Romney ខ្ពស់ជាងប្រធានា ធិបតី Obamaលើបញ្ហា សំខាន់ជាច្រើនដូចជាផែនការកាត់បន្ថយឧនភាពថវិកា រដ្ឋជាដើម។ ក៏តាមការ ស្ទាបស្ទង់របស់Reuter/Ipsosថា សព្វថ្ងៃ លោក Romney កំពុងបង្រួញគំលាតជា
មួយប្រធានាធិបតី Obama ក្នុងបញ្ហាសុំណុំរឿងនុយក្លេ អ៊ែរអ៊ីរ៉ង់។

        តាមផែនការ ការជជែកដេញដោលចុងក្រោយស្តីអំពីគោលនយោបាយ ការទូតនឹងប្រព្រឹត្តទៅនាថ្ងៃទី២២តុលា។ នេះក៏ជាឱកាសចុងក្រោយសម្រាប់ បណ្តាបេក្ខជនក្នុងការទាក់ទាញការគាំទ្ររបស់អ្នកបោះឆ្នោតអាមេរិកផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ