សាធារណមតិវាយតម្លៃវិជ្ជមានអំពីដំណើរទស្សនកិច្ចសហរដ្ឋអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកNguyen Xuan Phuc កំពុងមានដំណើរ បំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក គូសសញ្ញានូវការបោះជំហានថ្មីក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 


ក្នុងឱកាសនេះ បណ្តាញអ៊ិនធ្វើណែតនិងអង្គការ មានកិត្យានុភាពមួយចំនួន បានចុះផ្សាយអត្ថបទពិនិត្យនិងវិភាគអំពីសារៈសំខាន់ នៃដំណើរទស្សនកិច្ចនេះរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។ ក្នុងអត្ថបទចុះ ផ្សាយនាថ្ងៃទី២៩ឧសភា បញ្តាញវែបសាយ Bloomberg.com បានឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកនិងវៀតណាមស្វែងរកបានគោលជំហរួមលើបញ្ហា ជាច្រើនពាក់ព័ន្ធនឹងសន្តិសុខតំបន់។ ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចចិត្តមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមសន្និសីទកំពូល  វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)ក្នុងឆ្នាំដំបូងកាន់ដំណែង សរឲ្យឃើញថា រដ្ឋអំណាចអាមេរិកឃើញនូវតួនាទីយុទ្ធសាស្ត្ររបស់វៀតណាមក្នុង ទ្វីបអាស៊ីនិងផ្តោតសំខាន់លើការជម្រុញទំនាក់ទំនងជាមួយវៀតណាម។

        លើទំព័រវែបសាយ Asia Sentinel ក្នុងថ្ងៃដដែល ក៏ចុះផ្សាយបទអត្ថធិប្បាយ មួយ ស្តីពីដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និពន្ធដោយលោក David Brow អតីតមន្ត្រីការបរទេសអាមេរិក។ អ្នកនិពន្ធនេះ បានពិនិត្យថា ក្រុងវ៉ាស៊ីនតោននឹងក្រុងហាណូយ បានអនុវត្តឲ្យកាន់តែជាក់ស្តែងពី មួយថ្ងៃទៅមួយថ្ងៃនូវគោលនយោបាយយុទ្ធសាស្ត្រស្និទ្ធស្នាលពីអណត្តិអតីតប្រធានាធិបតី Obama មក។រហូតមកដល់អណត្តិប្រធានាធិបតីលោក Donald Trump វិញ ទោះបីជាបានប្រកាសដកចេញពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក៏ដោយ  ប៉ុន្តែវ៉ាស៊ីនតោននៅតែរួមជាមួយហាណូយពិចារណាសំដៅស្វែងរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី ដែលមានលក្ខណៈស្រដៀងនឹងកិច្ចព្រមព្រៀង TPP ផងដែរ។ ការចាប់ផ្តើមចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនឹងជាអាទិភាពចំបងក្នុង របៀបវារៈរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ខណៈដែលលោក អញ្ជើញទៅទស្សនាទីក្រុងញូវយ៉កផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ