សាធារណៈមតិអន្តរជាតិជួនពរលទ្ធិផលនៃការបោះឆ្នោតរដ្ឋសភានៅប៉ាគីស្ថាន

(VOVworld) – នាថ្ងៃទី ១២ ឧសភា អគ្គលេខាធិកា អ.ស.ប. លោក Ban Ki-moon បានជូនពររដ្ឋាភិបាលនិងប្រជាជនប៉ាគីស្ថាន ដែលបានរៀបចំការបោះឆ្នោតសកល
លើកទី ១៤ ប្រកបដោយជោគជ័យ ដោយមានការចូលរួមរបស់អ្នកបោះឆ្នោតទទួល
 បាន ៦០% ដែលជាអាត្រាខ្ពស់បំផុត គិតតាំងពីឆ្នាំ ១៩៧៧។ លោក Ban Ki-moon វាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តនៃបណ្ដាគណៈបក្សនយោបាយនិងបុគ្គលដែល បានចូលរួមក្នុងការបោះឆ្នោតនេះដោយមិនអើពើរដល់ការគំរាមកំហែងខាងសន្តិសុខ
មុននឹងព្រឹត្តិការណ៍សំខាន់នេះត្រូវបានរៀបចំឡើង។ ប្រធានាធិបតីអាមេរិក លោក​
Barack Obama ក៏បានស្ងើចសសើរការបោះឆ្នោតរដ្ឋសភានៅប៉ាគីស្ថាននេះ ផងដែរ។
ទន្ទឹមនឹងនោះ លោក Obama បានសង្កត់ធ្ងន់ថា៖ នេះគឺជាការផ្ទេប្តូររដ្ឋាភិបាលស៊ីវិល
សន្តិភាពនិងចំហរនិងជារបត់ដ៏សែនសំខាន់ក្នុងដំណើរកសាងប្រជាធិបតេយ្យនៅ
ប្រទេសនេះ។ អាមេរិកនឹងបន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីនៅប៉ាគីស្ថាន ក្នុងឋានៈជាដៃគូរសមភាពមួយ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh បាន
សង្ឃឹមថា៖ ការបោះឆ្នោតនេះនឹងបើកចេញសម័យកាលថ្មីមួយក្នុងទំនាក់ទំនងជិត
ខាងជាមួយប៉ាគីស្ថាន។ តាមលទ្ធិផលដំបូងនៃការបោះឆ្នោត គណៈបក្សប្រឆាំងស្តាំ
កណ្ដាល “សម្ព័ន្ធភាពឥស្លាមប៉ាគីស្ថាន” (PML-N) នៃអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
លោក Muhammad Nawaz Sharif កំពុងនាំមុខ ដោយមានអាសនៈ ចំនួន ១១៥ ក្នុង
រដ្ឋសភា៕

សាធារណៈមតិអន្តរជាតិជួនពរលទ្ធិផលនៃការបោះឆ្នោតរដ្ឋសភានៅប៉ាគីស្ថាន - ảnh 1
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Muhammad Nawaz Sharif
(Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ