សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េ

(VOVWORLD) - នាថ្ងៃទី ២៧ មេសា ថ្នាក់ដឹកនាំនានានិងរដ្ឋាភិបាលបណ្ដាប្រទេសលើ ពិភពលោកបានស្វាគមន៍សន្និសីទកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្រគឺជំហានមួយ ដែលឆ្ពោះទៅសន្តិភាព ប៉ុន្តែ ក៏បានសម្តែងការប្រុងប្រយ័ត្នអំពីការសាកល្បងខាងមុខដែរ។ 
សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េ - ảnh 1 សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េ

នាថ្ងៃទី ២៧ មេសា ថ្នាក់ដឹកនាំនានានិងរដ្ឋាភិបាលបណ្ដាប្រទេសលើពិភពលោកបានស្វាគមន៍សន្និសីទកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្រគឺជំហានមួយ ដែលឆ្ពោះទៅសន្តិភាព ប៉ុន្តែ ក៏បានសម្តែងការប្រុងប្រយ័ត្នអំពីការសាកល្បង ខាងមុខដែរ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ទ៌មាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានវាយតំលៃថា៖ នេះជាព័ត៌មានវិជ្ជមានណាស់។ ពេលនោះ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ម៉ូស្គូត្រៀមខ្លួនជាស្រេចសហ ប្រតិបត្តិការរវាង ស.ប.ប.ក. និងកូរ៉េខាងត្បូងលើវិស័យផ្លូវដែកឧស្ម័ន្ធនិងថាម ពលអគ្គិសនី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក  Boris Johnson បានស្វាគមន៍ការដែលប្រទេសកូរ៉េទាំងពីរឯកភាពឆ្ពោះទៅការលុបំបាត់នុយក្លេ អ៊ែរលើឧបទ្វីបកូរ៉េទាំងស្រុងក៏ដូចជាកែលំអទំនាក់ទំនងទ្វេភាគីនិងការកាត់បន្ថយ ភាពតានតឹងផងដែរ។ នាថ្ងៃទី ២៧ មេសា អាល្លឺម៉ង់ចាត់ទុកថា៖ នេះជាជំហាន សំខាន់និងត្រឹមត្រូវមួយដែលនាំមកនូវសន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ។ ចំណែកឯ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland នាថ្ងៃទី ២៧ មេសា ក៏បានចេញសេចក្តីប្រកាសអបអរសាទរលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េព្រមទាំងសម្តែងគោលបំណងថា៖ ភាគីទាក់ទិននានានឹងមានជំហាន សកម្មដើម្បីឆ្ពោះទៅឧបទ្វីបកូរ៉េសន្តិភាពនិងស្ថិរភាពមួយ។ រដ្ឋាភិបាលឥណ្ឌូណេ ស៊ីក៏បានសង្ឃឹមថា៖ សន្និសីទកំពូលលើកនេះនឹងនាំមកនូវសន្តិភាពសំរាប់ឧប ទ្វីបកូរ៉េដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ