សាធារណរដ្ឋប្រជាធិបតីប្រជាមានិតកូរ៉េខាងជើងដាស់តឿនស្តារឡើងវិញនូវគម្រោងការណ៍សេដ្ឋកិច្ចអន្តរកូរ៉េ

(VOVWORLD) -សាធារណរដ្ឋប្រជាធិបតីប្រជាមានិតកូរ៉េខាងជើងកំពុងខិតខំប្រឹងប្រែងដាស់តឿនកូរ៉េខាងត្បូងតភ្ជាប់ឡើងវិញនូវគម្រោងការណ៍សេដ្ឋកិច្ចអន្តរកូរ៉េ ព្រមទាំងសំដែងការ មិនពេញចិត្តចំពោះ “វឌ្ឍនភាព យ៉ាងយឺតយាវ” ក្នុងកិច្ចសហប្រតិបត្តិការនាពេល បច្ចុប្បន្នរវាងប្រទេសកូរ៉េទាំងពីរ។
សាធារណរដ្ឋប្រជាធិបតីប្រជាមានិតកូរ៉េខាងជើងដាស់តឿនស្តារឡើងវិញនូវគម្រោងការណ៍សេដ្ឋកិច្ចអន្តរកូរ៉េ - ảnh 1 ទិដ្ឋភាពតំបន់ឧស្សាហកម្មរួម Kaesong ដោយឃើញពី Paju កូរ៉េខាងត្បង កាលពីថ្ងៃទី២៤ ខែមេសា

យោងតាមកាសែត Sinmun ស្ថានប័នបញ្ចេញមតិរបស់បក្សពលកម្មកូរ៉េខាងជើង នាថ្ងៃ ទី៣១ ខែកក្កដាបាននាំចេញបទអន្តរគមន៍មួយដែលរិះគន់កូរ៉េខាងត្បូងបានប្រើប្រាស់ វិធានការដាក់ទណ្ឌកម្មជាសកលដែលបានចាត់ទុកដូចជាលេសមួយដើម្បីពន្យាពេលការ ជម្រុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។

ក្នុងថ្ងៃដដែល ក្រសួងឯកភាពកូរ៉េខាងត្បូងបានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងឯកភាព កូរ៉េខាងត្បូង លោក  Chun Hae-Sung នឹងអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងជើងក្នុង សប្តាហ៍នេះដើម្បីត្រួតពិនិត្យកិច្ចការរៀបចំសំរាប់ព្រឹត្តិការណ៍ជួបជុំគ្រួសារដែលព្រាត់ប្រាស់គ្នាក្នុងគ្រាសង្គ្រាមកូរ៉េខាងជើង (ឆ្នាំ១៩៥០-១៩៥៣) ដែលគ្រោងនឹងរៀបចំ ឡើងនៅចុង ខែសីហាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ