សាធារណៈរដ្ឋប្រជាធិបេតេយ្យ Congo ៖ ការសម្លាប់រង្គាលធ្វើឲ្យមនុស្សចំនួន ២៣ នាក់ត្រូវស្លាប់
![សាធារណៈរដ្ឋប្រជាធិបេតេយ្យ Congo ៖ ការសម្លាប់រង្គាលធ្វើឲ្យមនុស្សចំនួន ២៣ នាក់ត្រូវស្លាប់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_05_15/congo.jpg) |
សាធារណៈរដ្ឋប្រជាធិបេតេយ្យ Congo ៖ ការសម្លាប់រង្គាលធ្វើឲ្យមនុស្សចំនួន ២៣ នាក់ត្រូវស្លាប់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ ឧសភា មជ្ឈដ្ឋានមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ
Congo បានឲ្យដឹងថា៖ មនុស្សចំនួន ២៣ នាក់ត្រូវបានសម្លាប់ដ៏សាហាវក្នុងការសម្លាប់
រង្គាលចំនួន ២ ដែលក្រុមពួកឧទ្ទាម “បណ្ដាកំលាំងសម្ព័ន្ធភាពប្រជាធិបតេយ្យ” Uganda
(ADF) បង្កឡើង នៅតំបន់ភាគខាងកើតនៃប្រទេសនេះ។ តាំងពីពាក់កណ្ដាលឆ្នាំ
១៩៩០ មក កំលាំង ADF បានដំណើការផ្តួលរំលំប្រធានាធិបតី Uganda លោក Yoweri
Museveni។ គិតពីខែតុលាឆ្នាំ ២០១៤ ដល់ឥឡូវនេះ ADF ត្រូវបានចោទប្រកាន់ក្នុង ដំណើការសម្លាប់រង្គាលនៅមជ្ឈមណ្ឌាលពាណិជ្ជកម្ម Beni និងបណ្តាតំបន់ ផ្សេងៗ
ទៀត។ ជនរងគ្រោះភាគច្រើនជានារីនិងកុមារត្រូវបានសម្លាប់ដោយកាំបិតយ៉ាង
សាហាវ។ ចំពោះមុខស្ថានភាពនេះ កងទ័ពសាធារណៈរដ្ឋប្រជាធិបតេយ្យ Congo និងកំលាំងទាហានរបស់ អ.ស.ប. បានបើកយុទ្ធនាការសហការប្រយុទ្ធប្រឆាំងនឹង
ADF នាខែធ្នូឆ្នាំ ២០១៤ កន្លងទៅ ប៉ុន្តែ ការសម្លាប់រង្គាលនៅតែបន្តកើតមានឡើង៕