សន្ទនាយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើកទី៥

(VOVworld)-នាថ្ងៃទី៧មិនា២០១៦ ដោយឈរលើស្មារតីនៃសេចក្តីថ្លែងការណ៍ រួមស្តីពីដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសដែលបានចុះហត្ថលេខានាឆ្នាំ ២០១០ អនុរដ្ឋមន្ត្រីការបទេសវៀតណាម​លោក Bui Thanh Son និងរដ្ឋលេខាធិ​ការក្រ សួងការបរទេសអង់គ្លេស លោគ Hugo Swire បានធ្វើសហអធិបតីជំនួប សន្ទនា យុទ្ធសាស្ត្រវៀតណាម-អង់គ្លេសនៅក្រុងឡុងប្រទេសអង់គ្លេស។ ជំនួប សន្ទនា
យុទ្ធសាស្ត្រនេះ បានប្រមូលផ្តុំពិភាគ្សាលើបញ្ហាទាក់ទិនដល់គោលនយោ បាយកិច្ចការបរទេសរបស់វៀតណាមនិងអង់គ្លេស រួមទាំងវាយតម្លៃនូវស្ថានភាព ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងដាក់សំណើរវិធានការធ្វើឲ្យស៊ី ជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។

សន្ទនាយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើកទី៥ - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនាយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើកទី៥
(រូបថតៈ Hoàng Anh/Vietnam+)

        ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តការពិគ្រោះយោបល់នៅវេទិការពហុភាគីនិងនៅអង្គការអន្តរជាតិមួយចំនួន
ដូចជា អ.ស.ប ASEM  ឬកិច្ចសហប្រតិបត្តិការ EU-អាស៊ាន ជាពិសេសលើបញ្ហា
ច្បាប់អន្តរជាតិ និងទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុជាដើម។ភាគី
ទាំងពីរឯកភាពគ្នា បន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្មនិងវិនិយោគធ្វើអាជីវកម្មនៅប្រទេសនីមួយៗ រួមទាំងសន្យាជម្រុញការចុះ ហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA រវាងវៀតណាម ជាមួយសហភាពអឺរ៉ុបយ៉ាងឆាប់ៗ។

        ចំពោះបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈស្តីពី ការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់ជាផលប្រយោជន៍រួម របស់សហគមន៍អន្តរជាតិ។​ភាគីអង់គ្លេសបានអះអាងគោលជំហររបស់អង់គ្លេស ស្របទៅនឹងសេចក្តីថ្លែងការណ៍រួមវៀតណាម -EU និងសេចក្តីថ្លែងការណ៍រួម អាស៊ាន-EU ស្តីពីបញ្ហាសមុទ្រខាងកើត។​វៀតណាមគាំទ្រចំពោះការដែលអង់ គ្លេសបានអនុវត្តមូលនីធិសម្បូរុងរឿងសំដៅជួយឧបត្ថម្ភរាល់ការខំប្រឹងប្រែងកែ លំអបរិយាកាសធ្វើអាជីវកម្មនិងទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ សម្រាប់ដំណាក់កាលក្រោយឆ្នាំ២០១៦​រប​ស់ប្រទេសជាដៃគូនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ