សន្និសីទ G20 ចេញសេចក្តីថ្លែងការណ៍រួម

(VOVworld)- បន្ទាប់ពីពីរថ្ងៃនៃកិច្ចប្រជុំនៅទីក្រុង Antalya  នៅភាគខាងត្បូងប្រទេស
ទួរគី ថ្នាក់ដឹកនាំនៃ បណ្ដា ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ
ពិភពលោក (G20) នាថ្ងៃទី១៦វិច្ឆិកាបានចេញសេចក្តីថ្លែងការ ណ៍រួម ក្នុងនោះសន្យា
នឹងបន្តមានសកម្មភាពសំដៅទទួលបានកំណើនសេដ្ឋ កិច្ចតុល្យភាពនិងនិរន្តភាព។ បន្ទាប់ពីការពិភាគ្សាលើបណ្តាបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាំបាច់នាបច្ចុប្បន្ន ថ្នាក់
ដឹកនាំនៃបណ្តាប្រទេស G20 បានឯក ភាពគ្នា នឹងមានសកម្មភាពច្រើនថែមទៀត ដើម្បីជម្រុញដំណើរការស្តារខឿន សេដ្ឋកិច្ចសកលលោកឡើងវិញ។ សេចក្តីថ្លែងការ
ណ៍នៃសន្និសីទនេះបាន ពិនិត្យថា កំណើនសេដ្ឋកិច្ចសកលនាបច្ចប្បន្នមិនស្មើៗគ្នា
ទេ ហើយដំណើរ ការយឺតជាងការរំពឹងទុក។ បណ្តាប្រទេស G20 ក៏បានអះអាងជាថ្មី
ម្តងទៀត នូវគោលដៅបង្កើនផលិតផលក្នុងស្រុកសរុបរបស់ក្រុម G20 ទាំងមូលឲ្យ
កើនឡើង 2%រហូតដល់ឆ្នាំ២០១៨។ ទន្ទឹមជាមួយគ្នានោះ សេចក្តីថ្លែងការ ណ៍ G20 ក៏បានផ្តោតសំខាន់ទៅលើបញ្ហាកែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិ កែ ទម្រង់មូលនិធិរូបីយ
វត្ថុអន្តរជាតិ (IMF)និងជម្រុញកិច្ចសហប្រតិបត្តិការកាត់ បន្ថយភាពក្រីក្រប្រឆាំងអំពើ
ពុករលួយជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ