សន្និសីទ “ការសន្ទនាជនជាតិស៊ីរី” បានបញ្ចប់

(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា នៅអ៊ីរ៉ង់ សន្និសីទ “ការសន្ទនាជនជាតិស៊ីរី”
បានបញ្ចប់ ដោយសេចក្តីអំពាវនាវឲ្យឈប់បាញ់និងបញ្ឈប់អំពើហឹង្សារនៅស៊ីរី។ ដំនាងចូលរូមសន្និសីទទាំងឡាយសុទ្ធតែលើកកំពស់ដំណោះស្រាយសន្តិភាព មួយសំរាប់វិបតិ្តនៅស៊ីរី ទន្ទឹមនឹងនោះ ប្រឆាំងជំទាស់ចំពោះការជ្រៀតជ្រែក
ពីប្រទេសក្រៅ។ សន្និសីទបានសង្កត់ធ្ងន់ទៅលើការគោរពអធិបតេយ្យភាព
និងបូរណៈភាពដែនដី សមាគ្គីភាពជាតិ របស់ស៊ីរី ក៏ដូចជា គោលបំណងរបស់
ប្រជាជននៅប្រទេសនេះ។ សន្និសីទបានឯកភាពអំពីការបង្កើតគណៈកម្មាធិការ
មួយ រួមមានសមាជិកចំនួន ១៦ នាក់សំដៅជំរុញការអនុវត្តបណ្ដាការព្រមព្រៀង
ដែល ទទួលបាននៅសន្និសីទពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ