សន្និសីទកំពូលលើកទី ១២ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានបើក

(VOVworld) – នាថ្ងៃទី ​៦ កុម្ភៈ សន្និសីទកំពូលលើកទី ១២ នៃអង្គការសហប្រតិបត្តិការ
ឥស្លាម (OIC) បានបើក នៅរដ្ឋធានី គែ អេហ្ស៊ីប ដោយរបៀបវារៈគឺ ស្ថានភាពសឹកនៅ
ស៊ីរី និងការប្រយុទ្ធប្រឆាំងនឹងកំលាងឧទ្ទាមឥស្លាមនៅ ម៉ាលី។ ថ្នាក់ដឹកនាំនៃបណ្ដា
ប្រទេសចំនួន ២៧ ក្នុងចំណោម ប្រទេសជាសមាជិក OIC ចំនួន ៥៧ បានចូលរួម
សន្និសីទលើកនេះ។ ប្រធានាធិបតីអេហ្ស៊ីប លោក  Mohamed Morsi បានទទួលដំណែង
ប្រធានប្តូរវែន OIC ឆ្នាំ ២០១៣។ តាមទីភ្នាក់ ងារសារព័ត៌មាន MENA របស់អេហ្ស៊ីបឲ្យ
ដឹងថា៖ តាមគំរោង សន្និសីទលើកនេះ នឹងអនុម័តលើ “សេចក្តីថ្លែងការទីក្រុងកែ” ស្តីពីគោលជំហររបស់បណ្ដាប្រទេស ជាសមាជិក OIC ចំពោះបណ្ដាបញ្ហាអន្តរជាតិ ក្នុងតំបន់និងក្នុងប្រទេសនិមួយៗ៕

សន្និសីទកំពូលលើកទី ១២ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានបើក  - ảnh 1
ប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi បានទទួលដំណែងប្រធានប្តូរវែន OIC ឆ្នាំ ២០១៣។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ