សន្និសីទក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីលើកទី១៦ឆ្ពោះទៅតំបន់អភវឌ្ឍន៍ ទេសចរណ៍ដ៏រស់រវើក

(VOVWORLD) - សន្និសីទក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីលើកទី១៦ - CPTA 16 ដោយ មានការ ចូលរួមពីបណ្តាទីក្រុងជាសមាជិកដូចជាទីក្រុង តូក្យូ កូឡាឡាំពូ ហ្សាកា តា តៃប៉ី ម៉ានីល និងហាណូយ បានបើកជាផ្លូវការនាថ្ងៃទី ០៦ ខែកញ្ញា នៅ ទីក្រុងហាណូយ។ នេះគឺជាលើកទី៤ដែលទីក្រុងហាណូយ រៀបចំ ព្រឹត្តិការណ៍ នេះ។
សន្និសីទក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីលើកទី១៦ឆ្ពោះទៅតំបន់អភវឌ្ឍន៍ ទេសចរណ៍ដ៏រស់រវើក - ảnh 1 តំណាងទាំងឡាយដែលចូលរួមសន្និសីទក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីលើកទី ១៦

 នៅក្នុងសន្និសីទនេះតំណាងទាំងឡាយបានផ្តោតលើការពិភាក្សានិងវាយតម្លៃការងារដែលបានអនុវត្ត  រៀបចំនិង ឯកភាព ផែនការ គម្រោងថ្មី ព្រមទាំងលើកឡើងវិធានការនានាដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៃបណ្តាញ ទីក្រុងធំ នៅអាស៊ីជាដើម។ ចំណុចសំខាន់នៃសន្និសីទនេះគឺការពិភាក្សាអំពី គោលនយោបាយនិង សកម្មភាព សំដៅនឹង ទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុង នានានៅអាស៊ីឲ្យកាន់តែច្រើនថែមទៀត។

 តាមរយៈការរៀបចំសន្និសីទនោះវិស័យទេសចរណ៍ហាណូយ នឹងមាន ឱកាសឧទ្ទេសនាមជូនមិត្តភក្តិអន្តរជាតិ អំពី ទីក្រុងហាណូយដ៏រស់រវើក រួសរាយ រាក់ទាក់ ព្រមទាំង ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍ ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ ដើម្បីលើកកំពស់រូបភាពនិងតួនាទីរបស់វិស័យ ទេសចរណ៍ ហាណូយនិយាយដោ ឡែក និងឋានៈ ទីក្រុងហាណូយ និយាយរួម ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។សន្និសីទនេះនឹងប្រព្រឹត្តទៅរហូតមក ដល់ថ្ងៃទី ០៩ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ