សន្និសីទក្រុមអ្នកពិគ្រោះយោបល់នៃបណ្តាអ្នកផ្តល់ជំនួយសម្រាប់វៀតណាម នឹងប្រព្រឹត្តទៅន

សន្និសីទក្រុមអ្នកពិគ្រោះយោបល់នៃបណ្តាអ្នកផ្តល់ជំនួយសម្រាប់វៀតណាម នឹងប្រព្រឹត្តទៅន - ảnh 1
សមាជិកចូលរួមកិច្ចប្រជុំពាក់កណ្តាលឆ្នាំ២០១២នៅខេត្ត Quang Tri
(រូបថតៈ Internet)

(VOV)-នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung ទើបនឹងយល់ព្រម​ជាមួយ
សំណើររបស់ក្រសួងផែនការនិងវិនិយោគវៀតណាមស្តីអំពីការរៀបចំសន្និសីទ
ជាផ្លូវការនៃ ក្រុមអ្នកពិគ្រោះយោបល់បណ្តាអ្នកផ្តល់ជំនួយឲ្យវៀតណាមនាថ្ងៃទី ១០ធ្នូខាងមុខនៅទីក្រុងហាណូយ។ មុននោះនាខែមិថុនាកន្លងទៅសន្និសីទ​ពាក់
កណ្តាលឆ្នាំ២០១២នេះបានប្រព្រឹត្តទៅនៅខេត្ត Quang Tri ក្រោមប្រធាន បទ “សន្ទនាជាមួយបណ្តាខេត្តនៅភាគកណ្តាលវៀតណាម”។ សន្និសីទក្រុម អ្នក
ពិគ្រោះយោបល់នៃបណ្តាអ្នកផ្តល់ជំនួយឲ្យវៀតណាម ជាវេទិកា១ដើម្បីផ្លាស់
ប្តូរមតិរវាងរដ្ឋាភិបាលវៀតណាមជាមួយសហគមន៌បណ្តាអ្នកផ្តល់ជំនួយសម្រាប់
ការអភិវឌ្ឍន៌ ស្តីអំពីរាល់បញ្ហាគោលនយោបាយសេដ្ឋកិច្ច និងយុទ្ធសាស្រ្តកាត់
បន្ថយភាពក្រីក្រនិង ប្រសីទ្ធភាពក្នុងការប្រើប្រាស់ប្រភពទុន ODA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ