សន្និសីទការសែតរដ្ឋាភិបាលវៀតណាមប្រចាំខែតុលាឆ្នាំ ២០១២

(VOVworld) - រដ្ឋាភិបាលវៀតណាមអះអាងថា៖ នឹងការគ្រប់គ្រងយ៉ាងម៉ត់ចត់
បណ្ដាសម្ព័ន្ធក្រុមហុនអគ្គក្រុមហុនក្នុងដំណើររៀបចំរចនាសម្ព័ន្ធឡើងវិញនិង
ផ្លាស់ប្តូរថ្មីសកម្មភាព។ នេះគឺជាព័ត៌មានត្រូវបានប្រកាសដោយរដ្ឋមន្ត្រីនិងជា
ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam ក្នុងសន្និសីទ
ការសែតរដ្ឋាភិបាលប្រចាំខែ តុលាឆ្នាំ ២០១២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៨
តុលា។ រដ្ឋមន្ត្រី Vu Duc Dam បានអះអាងថា៖ សម្ព័ន្ធក្រុមហ៊ុននិងអគ្គក្រុមហ៊ុន
ចំនួន ២១ នឹងត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញឲ្យសមស្រប់នឹងសមត្ថភាព
ខាងហិរញ្ញវត្ថុសមត្តភាពគ្រប់គ្រងនិងទីផ្សារ។ ស្តីពីបញ្ហាប្រាក់បំណុលអាក្រក់
រដ្ឋមន្ត្រី Vu Duc Dam បានសង្កត់ធ្ងន់ថារដ្ឋាភិបាលបានស្នើធនាគាជាតិកសាង
គំរោងការណ៍មេដើម្បីដោះស្រាយប្រាក់បំណុលអាក្រក់។ លោក Vu Duc Dam
បានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមនឹងមិនយកប្រាក់ក្នុងថវិការរដ្ឋដើម្បីសង់
បំណុលជំនួសឲ្យអង្គភាពអាជីវកម្មទេ៕

សន្និសីទការសែតរដ្ឋាភិបាលវៀតណាមប្រចាំខែតុលាឆ្នាំ ២០១២ - ảnh 1
រដ្ឋមន្ត្រីនិងជាប្រធាន ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam ក្នុងសន្និសីទការសែត រដ្ឋាភិបាលប្រចាំខែតុលាឆ្នាំ ២០១២ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ