សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥

សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥ - ảnh 1
សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥

(VOV)_ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung- ពិធីបុណ្យវិហារ​ Hung
ដោយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho ( ភាគខាងជើងវៀត​ណាម) ​នឹងប្រ
ព្រឹត្តទៅក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ មេសា ឆ្នាំ​២០១៥។ នេះគឺជា
ព័ត៍មាននាំចេញក្នុងសន្និសីទកាសែត ដោយគណៈកម្មាធិការប្រជាជន​ខេត្ត Phu
Tho រួមជាមួយក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម​ រៀបចំឡើង​ នាព្រឹកថ្ងៃទី
១៦ មេសា នៅទីក្រុងហាណូយ។

          តាមគណៈចាត់តាំងពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ២០១៥ 
នេះថា​៖ ក្នុងក្របខ័ណ្ឌពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើន ។ ​លោក 
Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho និងជាប្រធានគណៈ
ចាត់តាំង បានអោយដឹងថា៖

          “ ក្នុងចំណោមសកម្មភាព ​វប្បធម៌ ​សិល្បះ កីឡា អប់រំកាយនោះចំ​ណុច​ដ៏
សែន​សំខាន់ នោះគឺការឧទ្ទេសនាមអំពីចរិតលក្ខណះវប្បធម៌ របស់​ខេត្ត Phu Tho ។ 
គណៈចាត់តាំងនឹងបង្កលក្ខណះ​ងាយស្រួលបំផុតសំរាប់​ប្រជាជន​ត្រឡប់មកចូល
រួមពិធីបុណ្យលើកនេះ​៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ