សន្និសីទកាសែតអំពីពិធីបុណ្យវត្ត Huong ឆ្នាំ២០១៦

សន្និសីទកាសែតអំពីពិធីបុណ្យវត្ត Huong ឆ្នាំ២០១៦ - ảnh 1
ពិធីបុណ្យវត្ត Huong ឆ្នាំ២០១៥បានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរចំនួន១លាន៤សែននាក់

(VOVworld) - នាព្រឹកថ្ងៃទី១៨ មករា គណៈកម្មាធិការប្រជាជនស្រុក My Duc ទីក្រុង
ហាណូយ បានរៀបចំសន្និសីទកាសែតអំពីផែនការគ្រប់គ្រងនិងរៀបចំពិធីបុណ្យ
វត្ត Huong ឆ្នាំ២០១៦។ពិធីបុណ្យឆ្នាំនេះនឹងប្រារព្ធឡើងនាថ្ងៃទី១៤ កុម្ភៈ ឬថ្ងៃទី៦
ខែ១តាមច័ន្ទគតិ។លោក Nguyen Van Hau អនុប្រធានគណៈកម្មាធិការប្រជាជន
ស្រុក My Duc និងជាប្រធានគណៈចាត់តាំងពិធីបុណ្យវត្ត Huong បានឲ្យដឹងថា៖
“ស្រុក My Duc ក៏ដូចជាឃុំ Huong Son បានត្រៀមរៀបចំមធ្យោបាយដឹកជញ្ជូនជាង
៤ពាន់៣រយដើម្បីបម្រើភ្ញៀវទេសចរ។យើងខ្ញុំរួមជាមួយមន្ទីរគមនាគមន៍ដឹកជញ្ជូន
បានរៀបចំវគ្គហ្វឹកហាត់សុវត្ថិភាពចរាចរណ៍ផ្លូវទឹកសំរាប់អ្នកចែវទូក”។
តាមគណៈចាត់តាំងថា ពិធីបុណ្យវត្ត Huong ឆ្នាំ២០១៥បានទាក់ទាញការចូលរួម
របស់ភ្ញៀវទេសចរចំនួន១លាន៤សែននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ