សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២១ ខាងមុខនឹងជំរុញដំណើរសមាហរណកម្មរបស់អាស៊ាន

(VOVworld) – សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២១ ខាងមុខនឹងជំរុញដំណើរ សមាហរណកម្មរបស់អាស៊ាន ព្រមទាំង បង្កើនតួនាទីស្នូលរបស់អង្គការនេះ ក្នុងសង្គមនិងសេដ្ឋកិច្ចតំបន់។ ថ្លែងមតិក្នុងពិធីបើកសន្និសីទជំនាញនៃអាស៊ាន ដែលបានរៀបចំឡើង នាថ្ងៃទី ៣០ តុលា នៅរាជធានី ភ្នំពេញ កម្ពុជា នាយក
រដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចាត់ទុកថា៖ កាលពីបង្កើតឡើង
នាឆ្នាំ ១៩៦៧ មក អាស៊ានទទួលបានសមិទ្ធិដ៏ធំធេងជាច្រើន។ អាស៊ានបានខំ
ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តអនុវត្តបណ្ដាគំរោងការណ៍សកម្មភាពសំខាន់
របស់សហគមន៍អាស៊ាន រួមមាន ៖ សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច
និងសហគមន៍វប្បធម៌-សង្គម។ ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានដល់ឆ្នាំ
២០១៥ ប្រកបដោយជោគជ័យ នឹងនាំអាស៊ានធ្វើសមហរណកម្មជាមួយទីផ្សារ
សកលយ៉ាងឆាប់ៗ ។ ទន្ទឹមនឹងនោះ ប្រការនេះនឹងបង្កើតកាណាល់ផ្លាស់ប្តូរទំនិញ
សេវ៉ាកម្មនិងទុនវិនិយោគ។ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១២កម្ពុជាលើកទឹក
ចិត្តបណ្ដាសមាជិកនិងដៃគូរអភិវឌ្ឍន៍បន្តសហប្រតិបត្តិការសំដៅជំរុញដំណើរ
កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ឲ្យខ្លាំងក្លាថែមទៀត៕
សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២១ ខាងមុខនឹងជំរុញដំណើរសមាហរណកម្មរបស់អាស៊ាន - ảnh 1
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ