សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី ១០ បានបើកជាផ្លូវការនៅអ៊ីតាលី

សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី ១០ បានបើកជាផ្លូវការនៅអ៊ីតាលី - ảnh 1
សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី ១០ បានបើកជាផ្លូវការនៅអ៊ីតាលី (Image: VOV)


(VOVworld) – នាយប់ថ្ងៃទី ១៦ តុលា តាមម៉ោងវៀតណាម សន្និសីទជាន់ខ្ពស់អាស៊ី
- អឺរ៉ុបលើកទី ១០ (ASEM 10) បានបើកជាផ្លូវការនៅទីក្រុង Milan របស់អ៊ីតាលី។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាសមាជិកចំនួន ៥៣ នៃវេទិការសហប្រតិបត្តិការ
អាស៊ី-អឺរ៉ុប (ASEM) បានចូលរួមសន្និសីទលើកនេះ។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក  Nguyen Tan Dung បានចូលរួមព្រឹត្តិការណ៍
នេះ។ ថ្លែងមតិក្នុងពិធីបើកសន្និសីទ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក  Herman Van
Rompuy បានសង្កត់ធ្ងន់ទៅលើប្រធានបទ “ដៃគូមានការទទួលខុសត្រូវដើម្បីកំណើន និងសន្តិសុខចីរភាព” សន្និសីទ  ASEM  លើកទី ១០ នឹងនាំចេញេបណ្ដាវិធានការយ៉ាង ខ្លាំងដើម្បីជំរុញកិច្ចសហប្រតិបត្តិការនយោបាយសេដ្ឋកិច្ចនិងលើវិស័យផ្សេងៗទៀត ឆ្ពោះទៅការរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាបង្កើតវេទិការ ASEM នាឆ្នាំ
២០១៦។ បន្ទាប់ពីពិធីបើក បណ្ដាថ្នាក់ដឹកនាំបានដំណើរការសម័យប្រជុំពេញអង្គ
លើក ទី  ១ ស្តីអំពី “ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុតាមរយៈការ
បង្កើនផ្សារ ភ្ជាប់ទ្វីបអាស៊ី-អឺរ៉ុប”។ នាយប់ថ្ងៃដ៏ដែល នៅសម័យប្រជុំពេញអង្គ
លើកទី ២ ស្តីអំពី “ដៃគូអាស៊ី-អឺរ៉ុបទប់ទល់នឹងការសាកល្បងជាសកលក្នុងពិភព
លោកសាមគ្គីភាព” បណ្ដាថ្នាក់ដឹកនាំសុទ្ធតែចាត់ទុកថា៖ បណ្ដាការសាកល្បង
នាប្ចុប្បន្នបានក្លាយទៅជាដ៏ស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃដែលរារាំងការខំប្រឹង
ប្រែងសម្រេចបណ្ដាគោលដៅ សហសវត្ស។

ក្នុងសន្ទរកថានៅសម័យប្រជុំពេញអង្គលើកទី ២ នាយករដ្ឋមន្ត្រីវៀតណាមបាន
សង្កត់ ធ្ងន់ថា​៖ ASEM ត្រូវកំណត់ការអភិវឌ្ឍន៍ចីរភាពគឺជាកំលាំងពលំដ៏សែន
សំខាន់នៃកិច្ច សហប្រតិបត្តិការក្នុងការទប់ទល់នឹងការសាកល្បងសកល ក្នុងនោះ
មនុស្សត្រូវជា គោលដៅស្នូល។ នេះគ៏ជាខ្លឹមសារសំខាន់មួយក្នុងការកសាង
សហគន៍អាស៊ានរឹងមាំ សម្បូររុងរឿងនិងសាមគ្គីភាពមួយ។ បណ្ដាការខំប្រឹង
ប្រែងនោះត្រូវបានអនុវត្តយ៉ាង ខ្លាំងក្លាតាមរយៈកម្មវិធីនិងកិច្ចព្រមព្រៀងនានា។
សម័យប្រជ្រុំស្តីអំពី “ការបង្កើន សន្ទនានិងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប អនាគតរបស់ ASEM” បានប្រព្រឹត្តទៅនាថ្ងៃទី ១៧ តុលា៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ