សន្និសីទត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

VOV-ក្នុងក្របខ័ណ្ឌសន្និសីទគណៈកម្មាធិការសម្រុះសម្រួលដំបន់ត្រីកោណ​អភិវឌ្ឍន៍​
កម្ពុជា-ឡាវ-វៀតណាមលើកទី៨ នាថ្ងៃទី៦ធ្នូនៅទីក្រុង Kon Tum ខេត្ត Kon Tum បានប្រព្រឹត្តទៅសន្និសីទថ្នាក់ឯកទេសត្រីកោណអភិវឌ្ឍន៍។ តាមការ​វាយតំលៃ​រួម​ថា លទ្ធផលទទួលបានក្នុងការអនុវត្តផែនការមេដំបន់ត្រីកោណ​អភិវឌ្ឍន៍ក្នុងរយៈពេល​
២​ឆ្នាំ ២០១១និង២០១២គឺសកម្មនិងគួរឲ្យកត់សម្គាល់។ បណ្ដាគំរោងការ​សហប្រតិ
បត្តិការ​វិនិយោគរបស់ប្រទេសទាំងបីទៅក្នុងដំបន់​ត្រីកោណអភិវឌ្ឍន៍បានរួម​ចំណែក​គួរឲ្យកត់សម្គាល់ក្នុងការជំរុញការអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គមរបស់បណ្ដា​ខេត្តក្នុង​ដំបន់
។ ដំណាង Nu Phon Khem Ma Lay នាយកមន្ទីរផែនការនិងវិនិយោគខេត្ត Se Kong សាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវបានចាត់ទុកថា៖

 “ការវិនិយោគរបស់វៀតណាមចូលមក Se Kong គឺ១៤គំរោងការជាមួយ​តំលៃ​ទុន​វិនិយោគជាប្រាក់គឺប្រមាណ៥រយលានដុល្លាអាមេរិក បើប្រៀបនឹង​វិនិយោគិនផ្សេងៗ
គឺ​ឈរ​លំដាប់ថ្នាក់ទី១។ ប្រភពទុនវិនិយោគនិងបណ្ដាគំរោងការ​របស់វិនិយោគិនវៀត​
ណាម​បានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ពិសេសគឺធ្វើឲ្យផ្លាស់ប្តូរមុខម៉ាត់​ជនបទបង្កការងារធ្វើនិងស្ថិរភាពជីវភាពរស់នៅ​របស់ប្រជាជននៅដំបន់៕”

សន្និសីទត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម - ảnh 1
សន្និសីទត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (Image: Internet)



ប្រតិកម្មទៅវិញ

ផ្សេងៗ